ព័ត៌មានជាតិ

ស្ទឹង​បរិបូរណ៌​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​ដ៏​ត្រជាក់ចិត្ត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​​រៀងរាល់​ថ្ងៃ​សៅរ៍​អាទិត្យ មាន​ភ្ញៀវ​មក​លេង​មិន​ដាច់​

​កំពង់ឆ្នាំង​៖“​ទឹកស្ទឹង​បរិបូរណ៌​”​ជា​កន្លែង​មុជទឹក​ដ៏​សប្បាយរីករាយ​មួយ​បាន​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក​អោយ​មក​លេង​កំសាន្ត​មិន​ដាច់​រៀង​រាល់​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍ អាទិត្យ ទំនប់​ទឹក​ស្ទឹង​បរិបូរណ៌​នេះ​មាន​ទីតាំង​ស្ថិតក្នុង ភូមិភ្នាត ឃុំ​ផ្សារ ស្រុក​ទឹក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង ដែល មាន​ចម្ងាយ​ប្រមាណ​១១៦​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​និង​មាន​​ចម្ងាយ​ប្រមាណ​២៥ គី​ឡូ ម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ។​
10678679_1634691943423849_8103835685482069081_n
លោក ប៊ិន សុផាន មេឃុំ​ផ្សារ ស្រុក​បរិបូរណ៌​បាន​និយាយ​អោយ​អ្នក​យក​ព័ត៌យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែតុលា ឆ្នាំ​២០១៤​នេះ​ថា​៖​ស្ទឹង​បរិបូរណ៌​មាន​ទទឹង​ប្រមាណ​ជាង​៦០​ម៉ែត្រ​និង​បណ្តោយ​ក្នុង​ភូមិសាស្ត្រ​សុក​បរិ បូរណ៍​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​។​ក្បាល​ស្ទឹង​បរិបូរណ៌​មានប្រភព​ទឹកហូរ​ធ្លាក់​មក​ពី​ភ្នំឱ​រាល់​មួយ​ផ្នែក និង​ហូរ​មក​ពី​ស្ទឹង​បាណក់​មួយផ្នែក និង​មាន​ខ្សាច់​ស​ល្អ អាច​យក​ធ្វើ​សំណង់​បាន​យ៉ាងរឹងមាំ និង​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ​។​

លោក ប៊ិន សុផាន មេឃុំ​ផ្សារ​បាន​អោយដឹងទៀតថា​៖​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ អាទិត្យ​នៅ​ក្នុង​កន្លែង​មុជទឹក​កំសាន្ត​គល់​ស្ពាន​ថ្ម​នៃ​ស្ទឹង​បរិបូរណ៌​លោក​ពិនិត្យ​ឃើញ​មាន​ភ្ញៀវ​ក្នុងស្រុក​ជា​លក្ខណៈ​គ្រួសារ​នាំគ្នា​មក​មុជទឹក​លេង​មិន​ដែល​ដាច់ ក្នុង​១​ថ្ងៃៗ​មាន​ប្រមាណ​ពី​៦០​ទៅ​៨០​នាក់ រៀងរាល់ថ្ងៃ​សោរ៍​និង​អាទិត្យ​។​ដោយឡែក​កាលពី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​៤​ថ្ងៃ​ចុងក្រោយ​នេះ លោក​បាន​ឃើញ​ភ្ញៀវ​ក្នុង​ខេត្ត​និង​មក​ពី​ក្រៅ​ខេត្ត​មក​លេង​កំសាន្ត​ក្នុង​១​ថ្ងៃៗ​រាប់ពាន់នាក់ និង​បើ​ធ្វើការ​បូក​សារុប​រយះពេល​៤​ថ្ងៃ​នោះ​មាន​ភ្ញៀវ​មក​លេង​កំសាន្ត​ប្រមាណ​៨​ពាន់​នាក់​។​
1017258_1634691833423860_6679056697146593481_n
​ចំណែក​កិច្ចការងារ​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​របៀបរៀបរយ គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​កម្លាំង​នគរបាល​និង​អាវុធហត្ថ​នៅក្នុង​ស្រុក មក​ការពារ​បាន​យ៉ាង​ល្អប្រសើរ មិន​ដែល​មានប​ញ្ហ​អ្វី​ធំដុំ​ពិបាក​ដល់​ភ្ញៀវ​ឡើយ​។ នៅ​អែប​នឹង​មាត់​ស្ទឹង​ជាប់​គល់​ស្ពាន​នេះ​ដែរ​ក៏​មាន​អាហា​រដ្ឋា​ន​មួយកន្លែង​ដែល​បាន​ធ្វើ​ផ្ចូ​ស​មួយ​ចំនួន​ស្រប​តាម​មាត់​ស្ទឹង​សំរាប់​ទទួលភ្ញៀវ​មក​អង្គុយលេង និង​ហូបចុក​កំសាន្ត​សប្បាយ ដែល​មើលទៅ​គួរ​ជាទី​មនោ​រម្យ​និង​ត្រជាក់ចិត្ត​រ៉ូ​ម៉ា​ទិច​ផងដែរ សំរាប់​ក្រុមគ្រួសារ និង​សំរាប់​គូរ​សង្សារ​ថ្មោងថ្មី ហើយ​នៅក្នុង​អាហា​រដ្ឋា​ន​នោះ​ក៏​មាន​លក់ដូរ​ម្ហូប​ខ្មែរ​ដ៏​ឆ្ងាញ់​ពិសារ មាន​ត្រី​សាច់​គ្រប់បែប​យ៉ាង​តាម​សេចក្តីត្រូវការ​របស់​ភ្ញៀវ​ផងដែរ​។​

លោក​មេឃុំ​ផ្សារ​បាន​បញ្ជាក់​អោយដឹងទៀតថា​៖​កន្លែង​មុជទឹក​កំសាន្ត​គល់​ស្ពាន​ថ្ម​ស្ទឹង​បរិបូរណ៌​មាន​ទឹកហូ​រ​យ៉ាង​ត្របាញ់​ដ៏​ត្រជាក់​ពិ​ជា​កន្លែង​លេង​កំសាន្ត​ដ៏​សប្បាយ​និង​ជក់ចិត្ត​។​ប៉ុន្តែ​ទឹកស្ទឹង​ចំណុច​នេះ​មិន​ឋិតថេរ​រហូត​ឡើយ គឺ​មាន​ទឹក​អាច​ទៅ​លេង​កំសាន្ត​បាន​តែ​រយះពេល​៥​ខែ​តែ​ប៉ុណ្ណោះ គឺ​ចាប់ពី​ខែមិថុនា ដល់​ចុង​ខែ​តុលា ផុត​ពី​ខែ​នេះ​ទៅ​គឺ​រដូវរំហើយ​និង​ខែប្រាំង ទឹក​ស្ទឹង​មិន​ច្រើន​ឡើយ​និង​ក៏​មិនសូវ​មាន​ភ្ញៀវ​មក​លេង កំសាន្ត ទៀត​ដែរ ព្រោះថា​ទឹក​តិច​គោក្របី​ច្រើន​ទឹក​មិនល្អ​ឡើយ​៕​

មតិយោបល់