ខេត្តសៀមរាប៖ យ៉ាងហោចណាស់ក៏មានមនុស្សក្មេងចាស់ចំនួន៤នាក់បានរងរបួសធ្ងន់និងស្រាលដេករណូក រណែលពេញផ្លូវ ខណៈពេលដែលបើកលឿនមកដល់ផ្លូវបំបែកជាបួនរួចជ្រុលទៅបុករថយន្តវីហ្គោចំពីក្រោយទាំងកំរោល ហើយត្រូវបានម្ចាស់រថយន្ដដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ។ ហេតុការគ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង0៩និង៤៥នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៤ នៅកំណាត់ផ្លូវដីក្រហម ត្រង់ចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប។
សាក្សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុពូកគាត់ឃើញម៉ូតូម៉ាកសង់សេ១២៥មួយ១គ្រឿង អត់ពាក់ស្លាកលេខ បានបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ក៏បុករថយន្ដពីក្រោយហើយដួលបោកខ្លួនរមៀល ជាច្រើនត្រឡប់ធ្លាក់មកនៅក្បែរចិញ្ចើមផ្លូវ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូសង់ពណ៌ខ្មៅគ្មានសា្លកលេខទៅបុករថយន្ត វីហ្គោបណ្តាលឲ្យរងរបួសនោះមានឈ្មោះ៖ទី១- អ្នកបើកបរម៉ូតូឈ្មោះ ឌី សុឃឿន ភេទប្រុស អាយុ ២១ ឆ្នាំរស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ខេក្រុងសៀមរាប ទី២- ឈ្មោះ ឌី សុខុន ភេទប្រុស អាយុ ១៩ ឆ្នាំ ទី៣- ឈ្មោះ លួនឃុន ភេទស្រី អាយុ ៥៣ ឆ្នាំ ទី៤- ឈ្មោះ គុជ វី ភេទប្រុស អាយុ១៩ឆ្នាំ ចំណែកជនរងគ្រោះទាំងបីនាក់ទៀតមានទីលំនៅ ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។រីឯអ្នកបើកបរ
រថយន្តឈ្មោះ ឌី សុឃឿន ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងម្ចាស់រថយន្ដឈ្មោះ លៀក សុណៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រថយន្តនោះម៉ាកវីហ្គោពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខ.ម២-០៧ ៦២។បច្ចុប្បន្នជនរងគ្រោះ និងម្ចាស់រថយន្ដទាំងសងខាង បានធ្វើការសម្របសំរួលគ្នា ដោយឲ្យខាងម្ចាស់រថយន្ដជួយសងថ្លៃថ្នាំពេទ្យ និងជួយជុសជុលម៉ូតូឡើងវិញ ៕
មតិយោបល់