ព័ត៌មានជាតិ

បុរសម្នាក់ កែច្នៃរំសេវផាវ បំផ្ទុះយកត្រី ភ្លាត់ស្នៀតត្រូវដាច់កដៃម្ខាង

ក្រចេះ: កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីផ្ទុះរំសេវផាវ បណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ស្ថិតនៅក្នុងភូមិ សំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

ជនរងគ្រោះឈ្មោះ រ៉ន ហៀប អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ រងគ្រោះដាច់កដៃខាងស្តាំ ដោយសារបំផ្ទុះផាវ ដែលខ្លួនបានកែច្នៃដាក់ក្នុងកំប៉ុងត្រីខ ហើយដុតបំផ្ទុះយកត្រីនៅក្នុងទឹកព្រែក នៅខាងក្រោយភូមិ ស្រាប់តែភ្នាត់ស្នៀតត្រូវដាច់កដៃខ្លួនឯងរងរបួសធ្ងន់ ៕

មតិយោបល់