ព័ត៌មានជាតិ

Cristiano Ronaldo នឹង​មាន​តម្លៃ​ខ្លួន ១២៦៥ លាន​ដុល្លារ​អាមេរិក​

​កុងត្រា​ថ្មី​តារាបាល់ទាត់​របស់​ក្លិប Real Madrid លោក Cristiano Ronaldo នឹង​មាន​តម្លៃ​រហូត​ដល់​ទៅ ១ ពាន​លាន​អឺរ៉ូ ។​នេះ​បើ​តាម​អ្នកនាំពាក្យ​កីឡាករ Cristiano Ronaldo ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​។​
Ronaldo
​កីឡាករ​សញ្ជាតិ​ព័រ​ទុ​ហ្គាល បាន​រក​គ្រាប់​បាល់ ១៩ គ្រាប់​ក្នុង​ចំណោម ១១ ប្រកួត នៅ​រដូវ​កាល​នេះ នឹង​សង្ឈឹម​ថា​អាច​នឹង​ឈ្នះ​ពាន Ballon d’Or សារជាថ្មី​ម្តងទៀត​។​
​លោក Mendes បាន​ធ្វើ​ការអះអាង​ថា Ronaldo នឹង​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់ នៅ​អាយុ ៤០ ឆ្នាំ នៅ​ជាមួយ​នឹង​ក្លិប អធិរាជ​ស Real Madrid បើទោះបី ពាក្យ​ច​ចាម​អារាម​ថា មាន​ទំនាក់ទំនង​ទៅកាន់ បិសាច​ក្រហម​វិញ​ក៏ដោយ​។​
​ប្រាប់​ទៅ​កាន់​សារព័ត៌មាន AS លោក Mendes បាន​និយាយថា ” Ronaldo ជា​កីឡាករ​ដ៏​ល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ និង​ជា​អត្ត​ព​លិកដ៏​ល្អ​គ្រប់ពេលវេលា និង​លើ​ពិភពលោក​” ។​

​នៅពេល​ដែល​អ្នកសារព័ត៌មាន​សួរ​អំពី​តម្លៃ​ខ្លួន កីឡាករ ដែល​ក្លិប​ផ្តល់ឲ្យ លោក Mendes បាន​ឆ្លើយតប​ថា “​តម្លៃ​អាច​ចាប់ផ្តើម​ពី ១ ពាន់​លាន​អឺរ៉ូ គិត​ជា​ផោន ៧៨៥ លាន​ផោន ប្រហែល ១២៦៥ លាន​ដុល្លារ​អាមេរិក​” ។ តម្លៃ​ខ្លួន​នេះ វា​នឹង​អាច​កើតមាន​ឡើង​រហូត​ពេល​លោក​ចូលនិវត្តន៍ ។ រដូវ​កាល​នេះដែរ គាត់​អាច​នឹង​រក​គ្រាប់​បាល់​បាន​យ៉ាង​ស្អុយ​បំផុត ៦០ គ្រាប់ ។​
​អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែមទៀតថា “​សម្រាប់​បិសាច​ក្រហម​ជា​កន្លែង​ស្ថិត​នៅក្នុង​បេះដូង​របស់​គាត់ ដោយ​គាត់​គោរព​មនុស្ស​នៅ​ទីនោះ តែ​ទីបញ្ចប់​អាជីព គឺ​នៅ ក្លិប​ Real Madrid ” ៕

មតិយោបល់