ក្រុមហ៊ុន Samsung បានច្រានចោលព័ត៌មានថា ខ្លួនបានសម្រេចចិត្តទិញយកក្រុមហ៊ុនផលិតស្មាតហ្វូនកាណាដា BlackBerry ក្នុងតម្លៃ ៧,៥ពាន់លានដុល្លារអាមេរិក។
ការច្រានចោលនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលសារព័ត៌មាន Reuters ចុះផ្សាយថា ក្រុមហ៊ុន Samsung បានឲ្យតម្លៃ ៧,៥ពាន់លានដុល្លារអាមេរិក ក្នុងការទិញយក BlackBerry ដោយប្រភពព័ត៌មានច្បាស់ការបានបង្ហាញឯកសារសម្ងាត់មួយពាក់ព័ន្ធនឹងការទិញលក់នេះ។
បន្ទាប់ពីក្រុមហ៊ុន Samsung ចេញមុខច្រានចោលព័ត៌មាននេះ ក្រុមហ៊ុន BlackBerry ក៏បានបដិសេធដូចគ្នា ថាពុំមានករណីដូចការចុះផ្សាយរបស់ Reuters ឡើយ៕
ព័ត៌មានជាតិ
មតិយោបល់