ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​រតនគិរី​ប្រារព្ធ​ទិវា​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ គ្រោះមហន្តរាយ​១៣ តុលា ឆ្នាំ​២០១៤

​ខេត្ត​រតនគិរី​៖ ក្នុង​គោលបំណង​នាំមក​នូវ​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ និង​ត្រៀម​រៀបចំ​ឆ្លើយតប​ទៅ​នឹង​គ្រោះមហន្តរាយ និង​លទ្ធភាព​ក្នុង​ការស្តារ​ឡើង​វិញ​នៅ​។ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រៀបចំ​ប្រារព្ធ​ទិវា​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​នៅ​សាល​មហោស្រព​ស្តេច​តេជោ​ហ៊ុន សែន ស្ថិត​នៅ​បរិវេណ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម មួង ប៉​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។ លោក ផែន ប៊ុនធឿន តំណាង​អង្គការ Plan បាន​សម្តែង​ការចាប់អារម្មណ៍​ថា ការ​ប្រារព្ធ​ទិវា​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្រោម​ប្រធានបទ ការបោះ​ជំហាន​របស់​ស​ហគ​មន៍​សម្រាប់​ភាព​ធន​នឹង​គ្រោះមហន្តរាយ គឺ​ពិតជា​ឱកាស​ដ៏​ល្អ​សម្រាប​នាំមក​នូវ​ចំណេះដឹង​សម្រាប់​ការប្តេជ្ញាចិត្ត​ទាំងអស់គ្នា ក្នុង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ទិវា​នេះ​បាន​បញ្ជាក់​អោយឃើញ​ពី​កិច្ចសហការ​កម្លាំង​សាមគ្គីភាព និង​ការឯកភាព​គ្នា​តាមរយៈ​នៃ​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​ស្ថាប័នរដ្ឋ​និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​រួមគ្នា​គិតគូរ​ការត្រៀម​បង្ការ​បង្កើត​ការយល់ដឹង​ដល់​សហគមន៍​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​អាច​នឹង​កើតមាន​ក្នុង​ទឹកដី​ខេត្ត​រតនគិរី​។​

ក្នុង​សារលិខិត​របស់​ឯកឧត្តម​ញឹម វណ្ណដា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស អនុប្រធាន​ទី​១​គណកម្មាធិការ ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​អាន​ដោយ​ឯកឧត្តម ថង សាវុន បាន​សង្កត់ធ្ងន់ថា ហានិភ័យ​គ្រោះមហន្តរាយ​កំពុងតែ​កើតមាន​ឡើង​នៅ​ទូ​រទាំង​ពិភពលោក កម្រាម​កំហែង​ដល់​ការអភិវឌ្ឍន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​។ ដោយឡែក​នៅ​កម្ពុជា​ស្ទើរតែ​រៀងរាល់ឆ្នាំ​តែង​កើតមាន​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ និង​មនុស្ស​ដូចជា​ទឹក​ជំនន់ រាំងស្ងួត ខ្យលក​ន្ទ្រា​ក់ រន្ទះបាញ់ ជម្ងឺ​ផ្តាសាយ​បក្សី ជម្ងឺឆ្លង​ផ្សេងៗ​។ សារលិខិត​បាន​លើកឡើង​ថា​ប្រធានបទ​ការបោះ​ជំហាន​របស់​សហ​គ​មន៍​សម្រាប់​ភាព​ធន់​ទៅ​នឹង​គ្រោះមហន្តរាយ គឺ​ទាមទារ​ការអនុវត្ត​វិធានការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​រួម​គ្នា​រក្សា​អោយ​រឹងមាំ​ប្រកប​ដោយ​ឆន្ទៈ ប្រុងប្រយ័ត្ន​ទប់ស្កាត់​ទៅ​នឹង​កម្លាំង​បំផ្លិចបំផ្លាញ​ពី​គ្រោះមហន្តរាយ​ក្នុងន័យនេះ ការបោះ​ជំហាន​របស់​ស​ហគ​មន៍​គឺជា​ចំណុច​ចាប់ផ្តើម​ការកសាង​ភាព​ធន់​របស់​សហគម​ន៍​ទៅនឹង​គ្រោះមហន្តរាយ​។​
ចុងបញ្ចប់​អង្គពិធី​ក៏​បាន​រៀបចំ​ដង្ហែ​ក្បួន​តាម​ផ្លូវ​ជុំវិញ​រង្វង់​មូល និង​តាម​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​បាន​លុង ដើម្បី​ជា​ការ​ពញាក់​អារម្មណ៍​ដល់​មហាជន​ទូរ​ទៅ​ចូលរួម​បង្ការ​គ្រោះមហន្តរាយ​ទាំងអស់គ្នា​៕​
08

06

មតិយោបល់