ក្រុងប៉ោយប៉ែត៖ប្រជាពលរដ្ឋជាង៣០នាក់ ផ្ទុះការតវ៉ាក្នុងអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត ទាំងព្រឹកដើម្បីទាមទារអោយមន្ត្រីប៉ូលិស ដោះលែងប្តីរបស់ខ្លួនដែលត្រូវគេចាប់យកមកដាក់ក្នុងទ្រុងដែកពីបទពាក់ពន្ធ័ករណីលួចម៉ូតូកន្លងទៅ ឯមន្ត្រីប៉ូលិសនៅទីនោះប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ គឺអនុវត្តតាមបញ្ជាអោយឃុំខ្លួនពីសំណាក់តុលាការតែប៉ុណ្ណោះ ។សូមបញ្ជាក់ថា ក្នុងហេតុការតវ៉ានោះ គឺកើតមានតាំងពីម៉ោង៨ និង ៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុចក្នុងអង្គភាពអធិការដ្ឋានក្រុងប៉ោយប៉ែត តែម្តង ខណះដែលមន្ត្រីប៉ូលិសបានទៅចាប់ខ្លួនជាងម៉ូតូម្នាក់ ក្នុងចំណោមជនសង្ស័យ៣នាក់ទៀត ហើយយកមកដាក់ក្នុងទ្រុងដែក ដើម្បីសាកសួរបន្ថែមទាក់ទិនទៅនិងការប្តឹងពីជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូហើយបានទៅឃើញម៉ូតូរបស់ខ្លួននៅកន្លែងជាងទើបហៅសមត្ថកិច្ចមកចាប់ ទាំងជាងទាំងចោរតែម្តងទៅ ។
នៅកន្លែងកើតហេតុ គេសង្គេតឃើញក្រុមគ្រួសាររបស់ជនសង្ស័យដែលជាជាងម៉ូតូ និងអ្នកភូមិមួយចំនួនទៀត មកតវ៉ាដល់កន្លែងអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត ដោយក្រុមតវ៉ានោះបានលើកឡើងប្រាប់អ្នកកាសែតគ្រប់ៗគ្នាថា ប្តីរបស់ខ្លួនមានឈ្មោះតែម ង៉ែត អាយុ៤២ឆ្នាំមានមុខរបរជាជាងម៉ូតូ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានប៉ូលិសឃាត់ខ្លួននៅម៉ោង២រសៀល ថ្ងៃទី១១ខែឆ្នាំដដែល ក្រុមគ្រួសាររបស់ជាងម៉ូតូនោះបានបន្តទៀតថា ធម្មតាភ្ញៀវយកម៉ូតូមកជួសជុលគឺក្នុងនាមជាជាង
ត្រូវតែទទួលធ្វើទាំងអស់ ទោះបីម្ចាស់ម៉ូតូនោះជាចោរ រឺមិនចោរក៏ធ្វើអោយដែរ ចុះហេតុអីបានជាប៉ូលិសទៅចាប់ខ្លួនប្តីរបស់គាត់រួចចោទពីបទពាក់ពន្ធ័ជាមួយចោរលួចម៉ូតូទៅវិញ វាជារឿងអយុត្តិធម៏បំផុតសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានមុខរបរជាអ្នកជួសជុលម៉ូតូដូចជារូបប្តីរបស់គាត់យ៉ាងដូច្នោះ ។
លោកព្រំ ពិសិទ្ធ អធិការងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ័បានប្រាប់អ្នកកាសែតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនោះ គឺមានចំនួន៤នាក់ឯណោះ ក្នុងនោះមានឈ្មោះ១ នូវ មឿ ភេទប្រុស អាយុ ៣២ ឆ្នាំ ២ឈ្មោះ សំ សុភក្រ័ ភេទប្រុសអាយុ២៨ឆ្នាំ ទី៣ ឈ្មោះអ៊ុំ ស៊ីបញ្ញា ភេទប្រុសអាយុ ២៣ ជាជនដៃដល់ក្នុងការលួចម៉ូតូម៉ាក់ឃ្លីច ពណ័ក្រហមលាយស ជាកម្មសិទ្ធរបស់ឈ្មោះ ឈាន គង់ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ប៉ូលិសបានបន្តទៀតថា ចំពោះឈ្មោះ តែម ង៉ែត ដែលជាជាងម៉ូតូនោះ គឺជាប់ពាក់ពន្ធ័ក្នុងករណីដែលចោរលួចម៉ូតូយកមកជួសជុលប៉ុណ្ណោះ ប៉ូលិសដដែលបានបន្តទៀតថា នៅថ្ងៃទី២២ មុនរដូវបុណ្យភ្ជុំបិណ្ឌ គឺជនរងគ្រោះជាមួយមិត្តភក្ត័បានជិះម៉ូតូរួមគ្នា ក្រោយមកក៏មានការឈ្លោះគ្នាទៅវិញទៅមក ហើយក៏ដេញវាយតប់គ្នារហូតធ្វើអោយម្ចាស់ម៉ូតូរត់ចោលម៉ូតូតែម្តង ឃ្លាតក្នុងឱកាសនោះដែរ ជនសង្ស័យដែលមានឈ្មោះទាំង៣ខាងលើនោះ បានរត់ទៅលួចយកម៉ូតូរបស់ជនរងគ្រោះតែម្តង ហើយក៏ម្ចាស់តាមរកម៉ូតូពីពេលនោះរហូតមកដល់ឃើញនៅកន្លែងជាងទើបមករាយការណ៏ជូនសមត្ថកិច្ចដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់តែម្តង លោក ព្រហ្ម ពិសិទ្ធ បានបន្តទៀតថា អ្វីដែលលោកធ្វើនោះ គឺអនុវត្តទៅតាមបទបញ្ជារបស់ព្រះរាជអាជ្ញា ផាន់ វណ្ណារត្ន័ តែប៉ុណ្ណោះ ឯរឿងពលរដ្ឋមកតវ៉ានោះ គឺខាងសមត្ថកិច្ចមិនអាចធ្វើ
តាមសំណូមពររបស់ពួកគាត់បានឡើយ៕
មតិយោបល់