អង់គ្លេស៖ក្រុម Newcastle នៅពេលដែលជួបក្លិប Leicester City នៅថ្ងៃសៅរ៍នេះ នឹងមិនមានវត្តមានអ្នកចាំទីពូកែម៉ិទិសដៅបាល់ Tim Krul ដោយមានបញ្ហារបួសកែងដៃ។
កីឡាករ Tim Krul ត្រូវបានបង្ខំចិត្តដកចេញពីក្រុមជ្រើសជាតិហុល្លង់ ដែលប្រឈមមុខជាមួយនឹង ប្រទេសអ៊ីស្លង់ សម្រាប់វគ្គជម្រុះឡើងទៅកាន់ Euro 2016 កាលពីថ្ងៃចន្ទ បន្ទាប់ពីសំលេងលើកឡើងកាលក្នុងទីលានហ្វឹកហាត់។ ជាមួយនឹងទំហំរបួសមិនត្រូវបានបង្ហាញឲ្យដឹងនៅឡើយនោះ តែ Tim Krul ត្រូវបានគេរំពឹងទុកជាមុនថានឹងចាកចេញពីទីលាន យ៉ាងហោចណាស់ ៦ សប្តាហ៍ ។
ជាមួយនឹងអវត្តមាននេះ កំពុងដាក់សម្ពាធឲ្យក្លិបសារិកាព្រៃ Newcastle លោក Alan Pardew ដោយស្ថិតនៅលេខរៀងទី ១៨ នៃតារាងក្នុងរដូវកាលនេះ ហើយគ្រូបង្វឹកនេះប្រឈមមុខនឹងការដកចេញផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់