អង់គ្លេស៖ក្លិបកាំភ្លើងធំ Arsenal បានទទួលការស្វាគមន៍កីឡាករដែលទើបតែងើបពីបញ្ហារបួស Theo Walcott ដែលវិលត្រឡប់មកចូលរួមហ្វឹកហាត់ កាលពីថ្ងៃ ចន្ទ នេះ។
កីឡាករវ័យ ២៥ ឆ្នាំ បានចំណាយពេល ១០ ខែ ជាមួយនឹងបញ្ហារបួសសរសៃពូរជើង យ៉ាងធ្ងន់ធ្ងរ ។
កាលវិលត្រឡប់របស់ Theo Walcott គឺអាចបន្ធូរបន្ថយបញ្ហារបស់ Arsenal ដែលកំពុងរងសម្ពាធ ដោយទទួលការរិះគន់ ខណៈដែល កីឡាករ Ozil មានបញ្ហារបួស ស្រដៀងទៅនឹង Theo Walcott ដែរនោះ ហើយក៏ស្ថិតនៅក្នុងតារាងសម្រាកដ៏យូរដូចគ្នា។
បញ្ជាក់ផងដែរថា Arsene Wenger ពេលដែលប្រកួតជាមួយនឹងតោខៀវ Chelsea មានការប៉ះទង្គិច ជាមួយនឹងលោក Mourinho ដោយរុញ អ្នកចាត់ការទូទៅរូបនេះ បន្ទាប់ពីខឹងនឹងសម្តីកន្លងថា បុរសបារាំងរូបនេះថា ដេកចាំតែចាញ់ ស្របពេលដែលតោខៀវ លុត កាំភ្លើងធំ ២ ទល់នឹង ០ ៕
មតិយោបល់