ព័ត៌មានជាតិ

បាតុកម្ម​ប្រឆាំង​ទាមទារ​ឯករាជ្យភាព​តំបន់​កាតាល័​រនៀ ចេញពី អេ​ស្ប៉ាញ

​នៅ​ក្នុង​ទិវា​ឯករាជ្យ​អេ​ស្ប៉ា​ញ ថ្ងៃទី ១២ តុលា ពលរដ្ឋ​រាប់សិប​ពាន់​នាក់​នៅ ទីក្រុង​ប៉ា​សេ​ឡូ​ណា​បាន​នាំគ្នា​ដង្ហែ​ក្បួន បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការទាមទា​រឯក រាជ្យ​ផ្ដាច់ខ្លួន​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ របស់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​កា​តាល័រ នៀ ។​
Barcelona
​កន្លងមក ពលរដ្ឋ​រស់នៅ​តំបន់​កាតា ល័​រនៀ​បាន​ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ បោះឆ្នោត​ប្រជាមតិ​ផ្ដាច់ខ្លួន​ចេញពី អេ​ស្ប៉ាញ ។ ចំណែក​ការធ្វើ​បាតុកម្ម ប្រឆាំង​ការ​ផ្ដាច់ខ្លួន​នាពេល​នេះ​បាន​ទាម ទារ​ដល់​មេដឹកនាំ​ក្នុង​តំបន់​កាតាល័​រនៀ លាលែង​ពី​តំណែង​ក្នុង​គោលដៅ​រារាំង និង​បញ្ចប់​វិវាទ​ក្នុង​សង្គម ក៏​ដូច​ជា​ការ ប៉ុនប៉ង​ផ្ដាច់​ទឹកដី​ចេញពី​អេ​ស្ប៉ា​ញ ។

​តុលាការ​ធម្មនុញ្ញ​អេ​ស្ប៉ាញ​កន្លង មក​បាន​ស្នើ​ដល់​ពលរដ្ឋ​កាតាល័​រនៀ បញ្ចប់​ការធ្វើ​បាតុកម្ម​ដើម្បី​ពិនិត្យមើល ភាពស្របច្បាប់​ទាមទារ​ការ​ផ្ដាច់ខ្លួន ។ មេដឹកនាំ​កាតាល័​រនៀ​នៅតែ​ប្ដេជ្ញា​ថា នៅ​ថ្ងៃ​ទី​១៥ ខែតុលា នឹង​ប្រកាសសេចក្ដី សម្រេច​ចុងក្រោយ​ស្ដីពី​ការបោះឆ្នោត ប្រជាមតិ​ផ្ដាច់ខ្លួន​ដែរ​ឬ​អត់​ដែល​ត្រូវធ្វើ ឡើង​នៅ​ថ្ងៃទី​៩ វិច្ឆិកា ២០១៤ ។​

​ពលរដ្ឋ​កាលាល័​រនៀនៅក្នុង​ប្រទេស អេ​ស្ប៉ាញ​បានរក​តម្រាប់​ទៅតាម​ពល រដ្ឋ​ស្កុត​ឡេន​ក្នុង​ការបោះឆ្នោតស្ដី​ពីឯក រាជ្យ​ភាព​របស់​ខ្លួន ប៉ុន្ដែ​ពលរដ្ឋ​ស្កុត​ឡេន បាន​គាំទ្រ​ឱ្យ​បន្ដ​ស្ថិត​ក្រោម​ការគ្រប់គ្រង របស់​អង់គ្លេស ប្រសើរ​ជាង​ការផ្ដាច់ ខ្លួន​៕

មតិយោបល់