ព័ត៌មានជាតិ

ធ្លាក់​យន្ដហោះ​អ៊ីរ៉ង់​ស្លាប់​៧​នាក់​

​យន្ដហោះ​មួយ​គ្រឿង​របស់​កម្លាំង ប៉ូលិស​អ៊ីរ៉ង់​បាន​ជួប​គ្រោះថ្នាក់​នៅ​ទីក្រុង ហ្សា​ហី​ដាង បណ្ដាល​ឱ្យ​អ្នកដំណើ​រទាំង​៧ នាក់​នៅ​លើ​យន្ដហោះ​បាត់បង់​ជីវិត​ទាំង អស់ ។ យន្ដហោះ​ខាងលើ​បាន​ធ្លាក់​នៅ លើ​តំបន់​ភ្នំ សា​ប៊ូសាន ស្ថិត​នៅ​ទីក្រុង ហ្សា​ហី​ដាន ភាគ​អាគ្នេយ៍​ប្រទេស​អ៊ីរ៉ង់​។​
Iran
​តាម​របាយការណ៍​ជាបឋម​យន្ដហោះ ខាងលើ​ដឹក​មន្ដ្រីប៉ូលិស​៤​នាក់ និង​ក្រុម អាកាសយានិក​៣​នាក់​បាន​ជួប​គ្រោះថ្នាក់ ពេល​ធ្វើដំណើរ​ពី​រដ្ឋ​ធាន​ទីតេ​អេ​រ៉ង់​ឆ្ពោះ ទៅកាន់​រដ្ឋធានី ហ្សា​ហី​ដាង ក្នុង​ការ​ចូល រួម​ស្រាវជ្រាវ​ករណី​ប៉ូលិស​អ៊ីរ៉ង់​៤​រូប ត្រូវ​ខ្មាន់កាំភ្លើង​ធ្វើឃាត ស្ថិត​នៅ​ទីក្រុង សា​រ៉ា​វា​ន់ ។ បំណែក​យន្ដហោះ​ត្រូវបាន គេ​រកឃើញ​នៅ​តំបន់ភ្នំ សា​ប៊ូសាន ប៉ុន្ដែ​មូលហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះ ថ្នាក់​ខាងលើ​មិន​ទាន់​ប្រកាស​ឱ្យដឹង​នៅ ឡើយ ។ តាម​ការសន្និដ្ឋាន​អាកាសធាតុ អាក្រក់​ជា​មូលហេតុ​បណ្ដាលឱ្យមាន គ្រោះថ្នាក់​ខាងលើ​កើតឡើង ។​
​កន្លងមក​ថ្មីៗ អ៊ីរ៉ង់​ក៏មាន​គ្រោះថ្នាក់ ទៅលើ​យន្ដហោះ​ដឹក​អ្នកដំណើរ​ក្នុង ស្រុក​បណ្ដាលឱ្យមាន​អ្នកស្លាប់​រហូតដល់ ៥០​នាក់ ។ គ្រោះថ្នាក់​លើក​នេះ​ជា​លើក ទី​២​ហើយ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ធ្វើឱ្យ​មេ ដឹកនាំ​អ៊ីរ៉ង់​ត្រូវ​ឱ្យ​ផ្អាក​យន្ដហោះ​ដឹក​អ្នក ដំណើរ​ប្រភេទ​ចាស់ៗ​មួយចំនួនធំ​៕

មតិយោបល់