ព័ត៌មានជាតិ

ទួរគី​អនុញ្ញាតឱ្យ​អាមេរិក​ប្រើប្រាស់ ទឹកដី​ខ្លួន​សម្រាប់​វាយប្រហារ​ក្រុម​អ៊ិស្លាម​បង្កើត​រដ្ឋ​

​ទួរគី​បានអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទីតាំង ទ័ពអាកាស​នៅក្នុង​ប្រទេស​នេះ ក៏ដូចជា ហ្វឹកហ្វឺន​កម្លាំង​ប្រឆាំង​ភេរវកម្ម​ក្នុង ប្រទេស​របស់​ខ្លួន​ដើម្បី​វាយប្រហារ​ទៅ លើ​ក្រុម​អ៊ិស្លាម​បង្កើត​រដ្ឋ​(IS) ដែល កំពុង​ចូល​កៀក​ប្រទេស​ទួរគី ។​

​មន្ដ្រី​ការពារ​ជាតិ​អាមេរិក កាលពី ថ្ងៃទី​១២ ខែតុលា បានប្រកាសថា ទួរគី បាន​ឯកភាព​ឱ្យ​អាមេរិក និង​សម្ពន្ធមិត្ដ ប្រើប្រាស់​ទីតាំង​នៅក្នុង​ទឹកដី​របស់​ខ្លួន សម្រាប់​វាយប្រហារ​តាម​ដែនអាកាស ទៅលើ​ក្រុម​អ៊ិស្លាម​នៅក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​ដែល​កំពុង​តែ​ពង្រីក​អំណាច គ្រប់គ្រង​នៅ​ទីនោះ ។ ក្រៅពីនេះ ទួរគី​ក៏ បានអនុញ្ញាត​ឱ្យ​ហ្វឹកហ្វឺន​កម្លាំង​ទាហាន ប្រឆាំង​ភេរវកម្ម ក្នុងនោះ​មាន​ក្រុម ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ជាង​២​ពាន់​នាក់ សម្រាប់​ទប់ទល់​ជាមួយ​ក្រុម IS ។
ISIS
​កាលពី​ថ្ងៃ​ទី​១០ ខែតុលា មន្ដ្រី​ជាន់ ខ្ពស់​អាមេរិក និង​ទួរគី​បាន​ឯកភាពគ្នា គាំទ្រ​ដល់​ការផ្គត់ផ្គង់​សព្វាវុធ​ទៅឱ្យ​ក្រុម បះបោរ​ស៊ី​រី​សម្រាប់​ទប់ទល់​នឹង​ក្រុម​IS ។ ការសម្រេច​ខាង​លើ​របស់​រដ្ឋាភិបាល ទួរគី​កើតឡើង​ក្រោយ​ពេល​ក្រុម IS ដណ្ដើម​បាន​ទីតាំង​គ្រប់គ្រង​ជាច្រើន​នៅ ក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ បើ​ទោះបី​មាន ការវាយប្រហារ​តាម​ដែនអាកាស​យ៉ាង ខ្លាំង​ពី​ទាហាន​អាមេរិក និង​សម្ពន្ធមិត្ដ ក៏ដោយ ។ ទីក្រុង កូបា​នី ដែល​ជា​ទីក្រុង យុទ្ធសាស្ដ្រ​របស់​ស៊ី​រី​នៅជាប់​ព្រំដែន​ទួរគី អាច​នឹង​ធ្លាក់​ចូលទៅក្នុង​ដៃ​ក្រុម IS នៅ ពេល​ដែល​កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី នៅ​ទីនោះ​មិន​អាច​ទប់ទល់​បាន ។ ក្រុម អ៊ិស្លាម IS ចាត់ទុក​ទីក្រុង កូបា​នីជា ឈ្នាន់​ដ៏​សំខាន់​សម្រាប់​ពង្រីក​ការ​វាយ ប្រហារ​ដណ្ដើម​គ្រប់គ្រង​ទៅ​លើ​ប្រទេស ជិតខាង ។
​នៅក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ ខ្មាន់កាំភ្លើង IS ប្រមាណ​មួយ​ម៉ឺន​នាក់​បាន​ចូលដល់ កៀក​ទីក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​ធ្វើឱ្យ មន្ដ្រី​អ៊ីរ៉ាក់​អំពាវនាវ​ដល់​អាមេរិក​ធ្វើ អន្ដរាគមន៍​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ អ៊ីរ៉ាក់​នឹង​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម IS ជា មិន​ខាន ។

​អភិបាលខេត្ដ អេន​បា លោក អាល់ ឃើ​ហុត បានបញ្ជាក់​ថា ខ្មាន់កាំភ្លើង IS ជាង​១​ម៉ឺន​នាក់​បាន​ត្រៀមលក្ខណៈ​វាយ លុក​ដណ្ដើម​ទីក្រុង​បា​ដា​ដ ។ លោក បញ្ជាក់ទៀតថា ក្រុម IS មាន​ចម្ងាយ​ពី ទីក្រុង​បា​ដា​ដ​ប្រមាណ​១៣​គីឡូម៉ែត្រ ប៉ុណ្ណោះ ហើយ​អាច​វាយប្រហារ​ចូល គ្រប់គ្រង​គ្រប់​ពេលវេលា ។ មន្ដ្រី​អ៊ីរ៉ាក់ ក៏​បាន​អំពាវនាវ​ទាហាន​អាមេរិក​ជួយ ការពារ​ក្រុង​បា​ដា​ដ​កុំឱ្យ​ធ្លាក់​ចូល​កណ្ដាប់ ដៃ​ក្រុម IS ។ ចំណែក​អាមេរិក​វិញ មិន ទាន់​មាន​ប្រតិកម្ម​ណាមួយ ឬ​ឆ្លើយតប តាម​ការអំពាវនាវរ​បស់​រដ្ឋាភិបាល អ៊ីរ៉ាក់​នៅឡើយ ។
​ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋ IS ក្រុម​បាន អ្នកវិភាគ​ចាត់ទុកថា ជា​ក្រុម​ដែលមាន ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក ហ៊ាន ប្រកាស​ធ្វើ​សង្គ្រាម​តទល់​ជាមួយ​អាមេរិក និង​សម្ពន្ធមិត្ដ​ដោយ​បើកចំហ ។ នៅ ពេលនេះ សម្ពន្ធមិត្ដ​វាយប្រហារ IS របស់​អាមេរិក​មាន​ប្រទេស​ចូលរួម​ជាង ២០​ហើយ សុទ្ធសឹងតែ​ជា​ប្រទេស​អភិវឌ្ឍ មាន​សព្វាវុធ​ទំនើបៗ ។ កាណាដា និង អូស្ដ្រាលី ក៏​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង ទៅ​វាយប្រហារ​ក្រុម IS ផងដែរ ។

​ក្រុម IS កំពុងតែ​ធ្វើឱ្យ​លោកខាងលិច វិលក្បុង​រក​វិធីសាស្ដ្រ​យកឈ្នះ​ក្រុម IS មិនឃើញ ។ បើ​ចង់យក​ឈ្នះ លោក​ខាង លិច​ត្រូវ​ប្រើប្រាស់​ពេលវេលា​ជាច្រើន ឆ្នាំ និង​ត្រូវ​ចំណាយ​ទ្រព្យសម្បត្ដិ​ជាច្រើន ផងដែរ ។ ការវាយប្រហារ​អូសបន្លាយ នឹង​ធ្វើឱ្យ​ក្រុម IS កាន់តែ​មាន​សមត្ថ ភាព​ខ្ពស់​ក្នុង​ការផលិត​សព្វាវុធ​សម្រាប់ ទប់ទល់​ជាមួយ​លោកខាងលិច ។

​អ្វី​ដែល​លោក​ខាងលិច​ព្រួយបារម្ភ នោះ​គឺ​ក្រុម IS អាច​ផលិត​បាន​អាវុធ​គីមី សាស្ដ្រ ឬ​អាវុធ​បរមាណូ​ដែល​អាច សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​មួយ​ប៉​ព្រិច ភ្នែក ។ ចំ​ណុ​ខ្លាំង​របស់​ក្រុម IS គឺ​ហ៊ាន លះបង់​អាយុជីវិត​របស់​ខ្លួន​ក្នុងការ​វាយ ប្រហារ​អត្ដ​ឃាត​ទៅលើ​គោលដៅ​របស់ ខ្លួន ក្នុងនោះ​មាន​ទាំង​ការវាយប្រហារ តាមរយៈ​ការចម្លង​វីរុស​ទៀតផង ។ នៅ ពេល​នេះ​សហគមន៍​អន្ដរជាតិ​ព្រួយបារម្ភ យ៉ាងខ្លាំង​ខ្លាច​ក្រុម IS ប្រើប្រាស់​វីរុស អេ​បូឡា​ធ្វើ​ជា​សព្វាវុធ​វាយប្រហារ​ទៅ លើ​គោលដៅ​លោកខាងលិច ។
​ក្រុម​ឯកទេស​ពី​យុទ្ធសាស្ដ្រ​យោធា របស់​អាមេរិក​បាន​បញ្ជាក់​ថា ក្រុម ឧទ្ទាម​អ៊‌ិស្លាម​បង្កើត​រដ្ឋ​អាច​នឹង​ប្រើ ប្រាស់​វីរុស​អេ​បូឡា​ធ្វើ​ជា​អាវុធ​ជីវ សាស្ដ្រ​វាយប្រហារ​អត្ដ​ឃាត​ប្រឆាំង បណ្ដា​ប្រទេស​លោកខាងលិច ។ វីរុស អេ​បូឡា​បាន​ឆ្លង​រាលដាល​ដោយ​ផ្ទាល់​ពី មនុស្ស​ម្នាក់​ទៅ​មនុស្ស​ច្រើន​នាក់​ផ្សេង ទៀត​ដែល​នៅក្បែរ ។​
​សាស្ដ្រាចារ្យ​ទទួលបន្ទុក​បញ្ហា​សន្ដិ សុខ​ជាតិ​អាមេរិក​មក​ពី​សាកល​វិទ្យា ល័យ​ទាហានជើងទឹក លោក Al Shim-kus បានបញ្ជាក់​ថា ក្រុម​ជ្រុលនិយម អ៊‌ិស្លាម​បង្កើត​រដ្ឋ (IS) អាច​លះបង់​ជីវិត របស់​ខ្លួន​សម្រាប់​វាយប្រហារ​អត្ដ​ឃាត ហើយ​ការវាយប្រហារ​នោះ ពួកគេ​អាច ធ្វើឱ្យ​ខ្លួន​ឆ្លង​វីរុស​អេ​បូឡា ក្រោយមក ឆ្ពោះទៅ​កាន់​បណ្ដា​ប្រទេស​លោក​ខាង លិច​ដើម្បី​បង្ក​ឱ្យមាន​ភាពចលាចល ។

​សាស្ដ្រាចារ្យ​ខាងលើ​បាន​បន្ដទៀតថា ក្រុម IS អាច​ប្រើប្រាស់​មនុស្ស​ដែល​ឆ្លង វីរុស​អេ​បូឡា​ក្នុង​ការវាយប្រហារ​ធ្វើឱ្យ លោកខាងលិច​ពិបាក​ក្នុងការ​ទប់ទល់ ។ ក្រុម​ឧទ្ទាម IS បាន​ជឿជាក់​ទៅ​លើ​ការ វាយប្រហារ​អត្ដ​ឃាត ហើយ​ការ​វាយ ប្រហារ​តាមបែប​ចម្លង​វីរុស មិនមែន ជា​រឿង​ពិបាក​សម្រាប់​ពួកគេ​នោះឡើយ​។
​អ្នកឯកទេស​ទទួលបន្ទុក​សន្ដិសុខ មជ្ឈិមបូព៌ា​របស់​អង់គ្លេស​ក៏​បាន​បញ្ជាក់ ផងដែរ​ថា ក្រុម​IS ប្រើប្រាស់​វីរុស​អេបូ ឡា​ធ្វើ​ជា​សព្វាវុធ​អាច​នឹង​កើតឡើង គ្រប់ពេលវេលា ដោយសារ​តែ​ការប្រើ ប្រាស់​អាវុធ​វាយប្រហារ​អត្ដ​ឃាត​បែប នេះ​ចំណាយ​ប្រាក់​តិច និង​ងាយស្រួល ទៀតផង ។

​ដោយ​ព្រួយបារម្ភ​ពី​ការវាយប្រហារ បែបនេះ បណ្ដា​ប្រទេស​លោកខាងលិច ក្នុងនោះ​មាន​អាមេរិក​ផង​ដែរ​សម្រេច ត្រួតពិនិត្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​អ្នក ដំណើរ​គ្រប់រូប​ដែល​បាន​ឈាន​ជើង​ចូល ក្នុង​ទឹកដី​អាមេរិក​ចៀសវាង​ការនាំ​វីរុស អេ​បូឡា​ចូល​មក​ទី​នេះ ។​
​សង្គ្រាម​វាយប្រហារ​របស់​អាមេរិក និង​សម្ពន្ធមិត្ដ​អាច​ប្រែ​ក្លាយទៅជា សង្គ្រាម​លោក​រវាង​ក្រុម​អ៊‌ិស្លាម នឹង ក្រុម​កាន់​គ្រិស្ដសាសនា​មកពី​លោក ខាងលិច ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ បំផុត​នោះ​គឺ​ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋបាន គំរាម​វាយប្រហារ​ដណ្ដើម​គ្រប់គ្រង​នៅ ប្រទេស​ណា​ដែល​មាន​ពលរដ្ឋ​អ៊‌ិស្លាម រស់នៅ ក្នុងនោះ​មាន​ប្រទេស​ចិន និង រុស្ស៊ី​ផងដែរ ។​
​កន្លងមក​ថ្មីៗ មេដឹកនាំ​ក្រុម​អ៊‌ិស្លាម បង្កើត​នៅ​ប្រទេស​អ៊ីរ៉ាក់​បាន​ប្រកាសថា នឹង​បង្រៀន​មេរៀន​ដល់​ប្រធានាធិបតី រុស្ស៊ី ៕

មតិយោបល់