ព័ត៌មានជាតិ

ព្យុះសង្ឃរា​វាយប្រហារ​ជប៉ុន​និង​ឥណ្ឌា​

​ព្យុះ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ឈ្មោះ Vongfong និង Hudhud បាន​បោកបក់ ចូល​ដល់​ប្រទេស​ជប៉ុន​និង​ឥណ្ឌា​បង្ក​ការ ខូចខាត​យ៉ាង​ដំណំ ។
​ព្យុះ Vongfong បាន​បោកបក់​ចូល ដល់​ដីគោក​ខេត្ដ​អូ​គី​ណា​វ៉ា ស្ថិត​នៅ​កោះ គី​យូ​ស៊ូ បណ្ដាល​ឱ្យ​ពលរដ្ឋ ១៥០​ពាន់ នាក់ ត្រូវ​ភៀសខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិ ភាព ។ ព្យុះ Vongfong បាន​ធ្វើឱ្យ​មនុស្ស ២៨​នាក់​រងរបួស និង​ជាង​៥០​ពាន់​គ្រួសារ គ្មាន​អគ្គិសនី​ប្រើប្រាស់ ។
TOPSHOTS-JAPAN-WEATHER-TYPHOON
​នៅត្រង់​ចំណុច​កណ្ដាល​ខ្យល់ព្យុះ​មាន ល្បឿន​ខ្យល់​រហូតដល់​៤៥​ម៉ែត្រ​ក្នុង​១​វិនាទី និង​ខ្យល់​កន្ដ្រាក់​មាន​ល្បឿន​ដល់​ទៅ ៦៥​ម៉ែត្រ ក្នុង​១​វិនាទី ។ ជាមួយ​ល្បឿន ខ្យល់​យ៉ាង​លឿន គឺ​គ្រប់គ្រាន់​សម្រាប់ កាច់​បំបាក់​បង្គោល​ភ្លើង​ជា​ច្រើន​នៅត្រង់ ចំណុច​ខ្យល់ព្យុះ​ឆ្លងកាត់ ។ ព្យុះ​បាន​បង្ក ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ថ្ងៃ​ទី​១២ តុលា កម្រិត​ទឹកភ្លៀង​នៅលើ​កោះ​គី​យូ​ស៊ូ មាន​រហូត​ដល់​៥០០​មិល្លីម៉ែត្រ ។ ព្យុះ Vongfong វាយប្រហារ​ចូល​ទៅ​កាន់​ភាគ ខាងត្បូង​កោះ​ហុង​ស៊ូ ប្រទេស​ជប៉ុន​នា​ថ្ងៃ ទី​១៣ ខែតុលា ហើយ​នៅ​ថ្ងៃទី​១៤ ខ្យល់ ព្យុះ​នេះ នឹង​ចូល​ទៅ​កាន់​តំបន់​ភាគ​ឦសាន ប្រទេស​ជប៉ុន ក្នុងនោះ​មាន​ទាំង​ទីក្រុង តូ​ក្យូ​ផងដែរ ដែល​រង​ផលប៉ះពាល់ ។
​ចំណែក​នៅក្នុង​ប្រទេស​ឥណ្ឌា​វិញ ព្យុះ Hudhud មាន​ល្បឿន​ខ្យល់​រហូតដល់ ១៩៥ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បាន​វាយប្រហារ ចូល​ទៅ​កាន់​តំបន់​ភាគ​ខាងត្បូង​ប្រទេស ឥណ្ឌា​បណ្ដាលឱ្យមាន​អ្នកស្លាប់​៦​នាក់​និង ៣៥០​ពាន់​នាក់ ត្រូវ​ភៀសខ្លួន​ទៅកាន់ តំបន់​សុវត្ថិភាព ។​

​មន្ដ្រី​រដ្ឋាភិបាល​នៅ​រដ្ឋ​អេ​នត្រា​ប្រា​ដេស បានឱ្យដឹងថា ស្ថានភាព​នាពេលនេះ​ពិត ជា​អាក្រក់ ខណៈ​ដែល​ផ្ទះសម្បែង​ជាច្រើន ត្រូវ​ខ្យល់កួច ឬ​បាក់ស្រុត​រាបស្មើ​ដល់​ដី​។ ដើមឈើ​តូច​ធំ​ជាច្រើន បាក់​សង្កត់​គ្រប ដណ្ដប់​ពាសពេញ​ផ្លូវថ្នល់ ពិបាក​ក្នុង​ការ ធ្វើដំណើរ ។ តំបន់​ទំនាប​ត្រូវ​លិចលង់ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង ។ មកទល់ ពេលនេះ មន្ដ្រី​ទទួលខុសត្រូវ​មិនទាន់ អាច​កំណត់​តួលេខ​ពី​ចំនួន​អ្នក​ស្លាប់​និង របួស និង​អ្នក​ជាប់​គាំង​ដោយសារតែ​ការ កាត់ផ្ដាច់​ដោយ​ខ្យល់ព្យុះ ។

​សារព័ត៌មាន​រ៉​យ​ទ័របាន​ផ្សព្វផ្សាយ​ថា ទ្វារ​បង្អួច កញ្ចក់​ជាច្រើន​បែកខ្ទេច ។ ចំណែក​នៅ​តំបន់​ទំនាប​ក្នុងស្រុក​ជា​ច្រើន នៅ​អឺរ៉ុប​នេះ កំពុង​ប្រឈម​ការលិចលង់ ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ។
​មន្ដ្រី​ទទួលខុសត្រូវ​ក្នុង​តំបន់​បញ្ជាក់ ថា វា​ជា​ការប្រឈមមុខ​មួយ​ដ៏​សែន​លំ បាក​សម្រាប់​មន្ដ្រី​ទទួលខុសត្រូវ​ក្នុងការ ជួយសង្គ្រោះ ដោយសារតែ​មាន​ភ្លៀង ខ្យល់​ខ្លាំង​ពិបាក​ធ្វើ​ដំណើរ ។ ផ្លូវថ្នល់ សាលារៀន និង​ប្រព័ន្ធ​ចរាចរ​នានា​ត្រូវ បិទ ។ នៅពេល​នេះ​ដែរ កម្លាំង​ទាហាន ជើង​ទឹក​ឥណ្ឌា​ទទួលបាន​បទបញ្ជា​ឱ្យ​ត្រៀម លក្ខណៗ​សង្គ្រោះបន្ទាន់ ដល់​ពលរដ្ឋ​នៅ តំបន់​រងគ្រោះ ខណៈ​ដែល​ក្រុម​ជួយ សង្គ្រោះ​មិន​អាច​ជួយ​ទាន់ពេលវេលា​៕

មតិយោបល់