ព័ត៌មានជាតិ

ផ្អើល Facebook ទៀតហើយ! ស្រីស្អាតម្នាក់ ចេញវីដេអូ ឲ្យរថយន្តកូរ៉េ ស្លាកលេខ 2U-1941 បើកបុកម៉ូតូប្អូននាង ចូលខ្លួនមកដោះស្រាយ…

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​ករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​ ដោយ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-1941​ ជាមួយ​ម៉ូតូ​ធំ​មួយ​គ្រឿង​ ម៉ាក​ GPX150​ បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​គួរសម​ ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ជួយ​តាម​ថត​ស្លាក​លេខ​ឲ្យដែរ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០០៖១៥​នាទី​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​អង្គា​រ​ ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ នៅ​ចំណុច​មុខ​វត្ត​ទួល​ទំពូង​ ផ្លូវ​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ ចំណុច​មុខ​វត្ត​ទួល​ទំពូង​ ខាង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ កំពុង​ស្ថាបនា​ផ្លូវ​ចាក់​កៅស៊ូ​ឡើង​វិញ​ ដូច្នេះ​ផ្លូវត្រូវ​បិទ​ម្ខាង​ ដោយ​តម្រូវ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ធ្វើ​ដំណើរ​ផ្លូវ​តែ​ម្ខាង​រួម​គ្នា​ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ មាន​យុវជន​ម្នាក់​ បើក​ម៉ូតូ​ធំ​មួយ​គ្រឿង​ ម៉ាក​ GPX150​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HM-3474​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-1941​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរណ៍​គ្នា​ ពី​លិច​មក​កើត​វិញ​ បាន​ទៅ​បុក​ចំ​ម៉ូតូ​ធំ​ខាងលើ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​អូស​ជាមួយ​ម្ចាស់​រង​របួសធ្ងន់​គួរសម​ និង​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច ​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។​ ភ្លាម​នោះ​រថយន្ត​មិន​ព្រម​ឈប់​ដោះស្រាយ​គ្នា​សិន​ទេ​ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ជួយ​តាម​ថត​ស្លាក​លេខ​យក​មក​ប្រាប់​ជន​រង​គ្រោះ​ផង​ដែរ​។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​ឲ្យជួយ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ឲ្យមក​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ “Sok​ Hun​ Pov”​ ក៏​បាន​អំពាវនាវ​រក​ម្ចាស់​រថយន្ត​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ផង​ដែរ​ ដោយ​មាន​អ្នក​ចែកចាយ​រាប់​ពាន់​នាក់​ នឹង​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​”​សុំ​រំខាន​ មិត្ត​ទាំងអស់​គ្នា​ជួយ​ស៊ែ​អោយ​ម្ចាស់​ឡាន​បានដឹង​ហើយ​ ចូលខ្លួន​មក​ដោះស្រាយ​ ជាមួយ​ពួក​ខ្ញុំ​ដែល​ជា​ជរង​គ្រោះ​ ព្រោះ​ឡាន​នេះ​បាន​បើកបរ​ បញ្ច្រាសទិស​ បុក​ប្អូនប្រុស​នាង​ខ្ញុំ​និង​កិន​ម៉ូតូ​ ខ្ទេច​ហើយ​បើក​រត់​យ៉ាង​ព្រហើន​បំផុត​ បើកបរ​គ្មាន​ទំនួល​ខុស​ត្រូវ​គឺ​បាន​មើលងាយ​ប្រមាថ​អាយុជីវិត​របស់​អ្នក​ដទៃ​ នេះ​ទឹកដោះ​ម្តាយ​ថ្លៃ​ប្អូន​ខ្ញុំ​ មិន​ប៉ះពាល់​ដល់​អាយុជីវិត​ ចុះបើ​បាត់បង​ជីវិត​ប្អូន​ខ្ញុំ​ ស្អែក​នេះ​អាច​រស់​វិញ​ទេ​????​ អ្នក​ជិតខាង​ខ្ញុំ​បាន​ជិះ​តាម​ឡាន​ឲ្យ​គាត់​ឈប់​សម្រួល​ដែរ​តែ​គាត់​ឆ្លើយ​ថា​ អញ​មិន​ឈប់​ពួក​ហែង​ជិះ​ភ្លើ​ ពួក​ញុ​ម​អត់​ចង់បាន​អី​ទេ​ គ្រាន់តែ​ចង់ឲ្យ​អ្នក​ដែល​បើក​បញ្ច្រាស​ បុក​គេ​រត់​ ចូល​មក​សម្រួល​ នៅ​អាច​សម្រួល​បាន​ 0966980156​ លេខ​ខ្ញុំ​ អរគុណ​ទុក​មុន​”​ ៕​

មតិយោបល់