ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ករណីរក្សាទុក ជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់ សារធាតុញៀន ចំណុចផ្ទះបណ្តែតទឹក

កំពង់ធំៈ នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំអនុវត្តន៍ផ្ទាល់ដោយលោកអនុសេនីយ៍ឯក គឹម.សាន ឋានៈនាយរងកា.រិ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំសរុបចំនួន ១៥នាក់ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះបណ្តែតទឹកក្នុងតំបន់ព្រែកខ្សាច់ព្រុំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ស្ថិតក្នុងភូមិកោះតាពៅ ឃុំកំពង់ស្វាយ ស្រុកផាត់សណ្តាយ ខេត្តកំពង់ធំ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អឿ.សុផល ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដកហូតវត្តាង ថ្នាំញៀន មេតំហ្វេតាមីន(ice)ចំនួន ០៦កញ្ចប់ស្មើ(៤៣,៨២ក្រាម) កេតាមីនចំនួន ០១កញ្ចប់ស្មើ(០,៩៥ក្រាម) wyចំនួន ០១កញ្ចប់ស្មើ(០៤គ្រាប់) ទូរសព្ឌ័ ០១គ្រឿង ឧបករណ៍វេចខ្ចប់ និងសម្ភារជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងការិយាល័យជំនាញ កសាងសំណុំរឿងដើម្បីបន្ត នីតិវិធី៕

មតិយោបល់