ព័ត៌មានជាតិ

ឃាត់ខ្លួន​ក្មេង​ទំនើ​ង​៤​នាក់ រួមមាន​ទាំង​ដាវ​សាំម៉​រ៉ៃ​៣​ដើម​កូន​កំបិត​មួយ និង​ដែក​២​កំណាត់ យក​មក​ប៉ុស្តិ៍​នគរបាល​ទាំងយប់​

​ភ្នំពេញ ៖ ក្មេងស្ទាវ​៤​នាក់ ក្នុងចំណោម​ជាង​១០​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ ខណៈ​នាំគ្នា​រត់​អូស​ដាវ​សាំ​ម៉ូ​រ៉ៃ និង​កាំបិត ដែក​រត់គេចខ្លួន ពេល​ឃើញ​កម្លាំង​នគរបាល​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន ។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​១០ នាទី​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​បន្ទប់​ផ្ទះជួល ផ្លូវលំ ស្ថិតក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោ​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្មេង​ទំនើង​ទាំង​៤​នាក់​នោះ​ទី​១​មានឈ្មោះ​ថា សុះ ធឿន អាយុ​២០​ឆ្នាំ ទី​២​ឈ្មោះ រឿន កេ​ន អាយុ​២៥​ឆ្នាំ ទី​៣​ឈ្មោះ យ៉េន សិដ្ឋ អាយុ​២៥​ឆ្នាំ ទី​៤​ឈ្មោះ យឹ​ង គឹម​យឿន អាយុ​២០​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ​មាន​មុខរបរ​ជា​កម្មក​រ​ធ្វើ​ប៉ៅ​អី​បត់​ហើយ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ភូមិ​ព្រៃទា និង​មាន ស្រុកកំណើត​រួមគ្នា នៅ​ភូមិ​ត្នោត ឃុំ​កំពុងស្វាយ ស្រុក​កំពុងស្វាយ ខេត្ត​កំពង់ធំ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កម្លាំង​នគរបាល​មាន​គ្នា​៤​នាក់ បាន​ជិះ​ម៉ូតូ​ពី​រគ្រឿង ល្បាត​តាម​មូលដ្ឋាន ខណៈ​មក​ដល់​ចំណុចកើតហេតុ ក៏​ជួប​នឹង​ក្រុមក្មេងស្ទាវ​ជាង​១០​នាក់ អង្គុយ​នៅលើ​គ្រែ មុខ​បន្ទប់​ជួល ។ ពេល​នោះ​ក្រុម​ក្មេងស្ទាវ​ទាំងនោះ​នាំគ្នា​អូស​ដាវ សាំ​ម៉ូ​រ៉ៃ និង​កាំបិត រួម​ជាមួយ​ដែក​អក្ស​អិល រត់គេច​ចេញ​ពី​កម្លាំង​នគរបាល ធ្វើឱ្យ​មាន​ការសង្ស័យ ហើយ​កម្លាំង​នគរបាល​ក៏​បាន​ដេញ​ចាប់បាន​យុវជន​ចំនួន​៤​នាក់ ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ​៣​ដើម កាំបិត​មួយ ដែក​អក្ស​អិល ចំនួន​២​កំណាត់ យក​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​ធ្វើការ​អប់រំ ។​
​ក្រោយពី​ធ្វើ​ការអប់រំ ក្មេងស្ទាវ​ទាំង​៤​នាក់​នេះ​ត្រូវបាន​កម្លាំង​នគរបាល​អោយ​ក្មេង​ទំនើង​ទាំង​៤​នាក់ នោះ​ហៅ​ឪពុក​ម្តាយ​មក​ទទួលយក​និង​ដោះលែង​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ទាំងយប់៕

2014-10-21_152804

មតិយោបល់