ខេត្តព្រះសីហនុ៖លោក នុត វុត្ថា ប្រធានសាខាពន្ធដារក្រុងព្រះសីហនុបានឲ្យដឹងថា រយះពេល៩ ខែដើមឆ្នាំ២០១៤នេះ សាខាពន្ធដារក្រុងព្រះសីហនុប្រមូលពន្ធ័បានចំនួន ១៩.០២៧.៣២១.៧៥៤រៀលស្មើនឹង៩៤% ក្នុងនោះពន្ធប្រថាប់ត្រាមានចំនួន ៨.២៧៧.៦៣២.៥៨៤រៀល ស្មើនឹង ១០២% ពន្ធដីមិនប្រើប្រាស់ចំនួន ៦៦០.១៥៦.៨៩៦រៀល ស្មើរនឹង៥៥០% ពន្ធអចលនទ្រព្យមានចំនួន ៣.៤១០.៧០៤.០៨៤រៀល ស្មើរនឹង ១១០% ពន្ធលើមធ្យោបាយមានចំនួន ១.០០៨.៩១០.៥៣៧រៀល ស្មើរនឹង ៥០% ។
លោកប្រធានសាខាពន្ធដារបានឲ្យដឹងបន្តថា នៅរយះពេល៣ខែខាងមុខនេះ សាខាពន្ធដារក្រុងព្រះសីហនុ និងខិតខំប្រមូលពន្ធបន្តទៀត ដើម្បីធ្វើយ៉ាងណាឪ្យការប្រមូលពន្ធក្នុងឆ្នាំ២០១៤នេះ តាមការកំណត់របស់ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៤ ។ មន្ត្រីសាខាពន្ធដារ បានសហការគ្នាបានល្អ ក្នុងការបំពេញការងារប្រមូលពន្ធក្នុងរយះពេលជិត៩ខែ ដើមឆ្នាំ២០១៤ បានរហូតដល់៩៤% លោកសង្ឃឹមថា នៅក្នុងឆ្នាំ២០១៤នេះ សាខាពន្ធដារក្រុងព្រះសីហនុ នឹងប្រមូលចំណូលពន្ធលើសផែនការប្រចាំឆ្នាំជាក់ជាមិនខានឡើយ ។ ដោយយើងបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងធ្វើការប្រជុំផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធនិងការជាប់ពន្ធ និងផ្សព្វផ្សាយតាមប្រពន្ធឃោសនា និងវិទ្យុ ទូរទស្សន៌ ការសែត ឲ្យប្រជាពលរដ្ឋដែលមានកាតព្វកិច្ចបង់ពន្ធចូលរមកបង់ពន្ធតាមការកំណត់របស់ខ្លួន ចៀសវាងការរកឃើញថា ម្ចាស់អាជីវកម្ម ឬម្ចាស់ដីមិនប្រើប្រាស់ណាមិនបានចូលមកបង់ពន្ធប្រចាំឆ្នាំតាមការកំណត់នោះទេ យើងនឹងធ្វើការផាកពិនិ័យទៅតាមផ្លូវច្បាប់ ។ លោក ប្រធានសាខា ក៌បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៌ដូចជាម្ចាស់អចលនះវត្ថុទាំងអស់ចូលរួមកាតព្វកិច្ច បង់ពន្ធប្រចាំឆ្នាំនៅសាខាពន្ធដារឪ្យបានគ្រប់គ្នា ។
លោក នុត វត្ថា បានបញ្ជាក់ទៀតថា ទោះបីការប្រមូលពន្ធមានការកើនឡើងជាង ឆ្នាំ២០១៣ពិតមែន ក៌ប៉ុន្តែយើងនៅមានបញ្ហាប្រឈមមួយចំនួន ដោយសារតែម្ចាស់ដីឡូត៌ និងដីមិនប្រើប្រាស់ជាច្រើនពួកគាត់រស់នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានាមួយចំនយនទៀត មិនបានចូលរួមសហការចូលមកបង់ពន្ធតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ តែយើងនៅតែ ខិតខំបន្តធ្វើការជាមួយម្ចាស់ដីឡូត៌ និងម្ចាស់ដីមិនប្រើប្រាស់ទាំងអស់នោះ ឪ្យពួកគាត់ចូលរួមបង់ពន្ធចូលថិវកាជាតិ តាមកាតព្វកិច្ចរបស់ខ្លួនឪ្យបានឆាប់ៗដែលអាចធ្វើទៅបាន ។
លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ សាខាពន្ធដារក្រុងព្រះសីហនុ ត្រូវប្រមូលពន្ធតាមផែនការរបស់អគ្គនាយកពន្ធដារចំនួន ២០.១៧៧.៦០០.០០០រៀល កើនលើសឆ្នាំ២០១៣ ជិត ៣ដង ព្រោះនៅឆ្នាំ២០១៣ សាខាពន្ធដារក្រុងព្រះសីហនុត្រូវប្រមូលពន្ធប្រចាំឆ្នាំចំនួនតែ ៨.១៧២.៦០០.០០០រៀល ។ ហើយការប្រមូលពន្ធរយះពេល៩ខែ របស់សាខាពន្ធដារក្រុងព្រះសីទទួលបានចំណាត់ថ្នាក់លេខ៣ឈានមុខគេ ក្នុងចំណោមសាខាពន្ធដារ ខេត្ត ក្រុង ខណ្ឌទាំង៣៣ នៅទូទាំងប្រទេសកម្ពុជា ៕
មតិយោបល់