ព័ត៌មានជាតិ

កូរ៉េខាងត្បូង និង កូរ៉េខាងជើង​កំពុង​បញ្ចេញ​ចង្កោម​ឥទ្ធិពល​អំណាច​ដាក់​គ្នា​

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២១ ខែតុលា បាន​គំរាមកំហែង​ថា​នឹង​តបត​ដោយ​គ្មាន រ​អាណិតអាសូរ​ទៅលើ​កូរ៉េខាងត្បូង ក្រោយ​ពេល​កម្លាំង​ទាហាន​ប្រទេស​ទាំង ២​បាន​ប៉ះទង្គិច​នៅ​តំបន់​ព្រំដែន ។​
​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ការពារ ជាតិ​កូរ៉េខាងត្បូង​បានឱ្យដឹងថា កូរ៉េ​ខាង ជើងបាន​ព្រមាន​ខាងលើ តាម​បណ្ដាញ ទំនាក់ទំនង​ទាន់​ហេតុការណ៍​របស់​ប្រទេស ទាំង​២ ដោយ​ក្នុង​នោះ មានការ​វាយ ប្រហារ​តបត​ទៅ​លើ​កូរ៉េខាងត្បូង ។ កូរ៉េ ខាងជើង​បាន​ប្រកាស​បន្ដ​យាមល្បាត​នៅ តាម​បណ្ដោយ​ព្រំដែន​ជាប់​កូរ៉េខាងត្បូង​។​
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េ ខាងត្បូង​លោក Kim Min Seok បាន បញ្ជាក់ថា ភាគី​កូរ៉េ​ខាងត្បូង​បាន​ព្រមាន ដល់​កូរ៉េខាងជើង​ពី​សកម្មភាព​ឌឺដង​ដោយ ធ្វើការ​យាមល្បាត​នៅ​តំបន់​ស​ព្រំដែន ប្រទេស​ទាំង​២ ជា​សកម្មភាព​គំរាម កំហែង​ដល់​សន្ដិសុខ​ក្នុង​តំបន់ ។​
​កូរ៉េ​ខាងត្បូង​និង​ខាងជើង​បាន​ប៉ះទង្គិច គ្នា​ដោយ​អាវុធ​ធុន​ធ្ងន់​នៅ​លើ​ដីគោក​ស្ថិត នៅក្នុង​តំបន់​ស​ព្រំដែន​ប្រទេស​ទាំង​ពីរ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​កើតឡើង​នៅ វេលា​ម៉ោង​១៧​និង​៤០​នាទី​ម៉ោង​នៅក្នុង តំបន់​ពេលនោះ ភាគី​កូរ៉េ​ខាងត្បូង​បាន បាញ់​ព្រមាន​ដល់​ក្រុម​ទាហាន​កូរ៉េ​ខាង ជើង​ដែល​ចូល​មក​កៀក​ព្រំដែន​ស្ថិតនៅក្នុង​ទីក្រុង Paju ខេត្ដ​Gyeonggi ។​
​មុន​ពេល​ផ្ទុះ​អាវុធ​ភាគី​កូរ៉េ​ខាងត្បូង បាន​ផ្ដល់​ព័ត៌មាន​ព្រមាន​ជា​មុន​ដល់ ក្រុម​ទាហាន​កូរ៉េខាងជើង ប៉ុន្ដែ​ទាហាន ទាំងនោះ​មិន​ព្រម​ដកថយ​វិញ​ឡើយ ទើប​មាន​ការបាញ់​ព្រមាន​បែបនេះ​។ មេបញ្ជាការ​កងទ័ពជើងគោក​កូរ៉េ​ខាង ត្បូង​បាន​ឱ្យដឹងថា ទាហាន​កូរ៉េខាងជើង បាន​បាញ់​តបត​វិញ​ភ្លាមៗ​ចូល​ទៅ​ក្បែរ ទីតាំង​យោធា​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន របស់​កូរ៉េ​ខាងត្បូង​។​
​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​អូស បន្លាយ​រយៈពេល​ជាង​១០​នាទី ប៉ុន្ដែ​ស្ថាន ភាព​មិន​បង្ក​ឱ្យ​តានតឹង​ខ្លាំង​ឡើង​នៅ ឡើយ​។ មន្ដ្រី​ក្រសួង​ការពារជាតិ​កូរ៉េ ខាងត្បូង​មួយរូប​បានឱ្យដឹងថា ភាគី​ទាំង សងខាង​គ្មាន​អ្នកណា​រងរបួស ក៏ដូចជា ខូចខាត​ទ្រព្យសម្បត្ដិ​នោះឡើយ ។​
​នេះ​ជា​ករណី​ប៉ះទង្គិច​គ្នា​ថ្មី​បំផុត​រវាង កូរ៉េ​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា កូរ៉េខាងត្បូង​ក៏បាន​បាញ់​ព្រមាន​ដល់​ក្រុម ទាហាន​កូរ៉េខាងជើង​កុំឱ្យ​ចូល​ទៅ​កៀក តំបន់​ព្រំដែន ប៉ុន្ដែ​ពេលនោះ​ទាហាន កូរ៉េ​ខាងជើង​បាន​ដកថយ​វិញ​មិនបាន បាញ់​តបត​នោះឡើយ ។​
​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ទាហាន ប្រទេស​ទាំង​ពីរ ក៏​បាន​ប្រើប្រាស់​កាំភ្លើង យន្ដ​បាញ់​គ្នា​ទៅវិញទៅមក ពេលដែល ទាហាន​កូរ៉េ​ខាងជើង​បាន​បាញ់​បំបែក បើ​ត​ប៉ោង​ហោះ​នាំ​ខិត្ដប័ណ្ណ​ចូល​ទៅ​កាន់ ទឹកដី​កូរ៉េខាងជើង​នៅ​តំបន់​Yeoncheon​។ បើ​ទោះ​មាន​ការបាញ់​បំផ្លាញ​ពី​ភាគី កូរ៉េខាងជើង តែ​ក្រុម​សកម្មជន​កូរ៉េ​ខាង ត្បូង​មាន​គម្រោង​បង្ហោះ​បើ​ត​ប៉ោង​ហោះ​នាំ​ខិត្ដប័ណ្ណ​៥​ម៉ឺន​ទៀត​ទៅ​កាន់​កូរ៉េ​ខាង ជើង​នៅ​ថ្ងៃទី​២៥ ខែតុលា ។​
​ការ​បង្ហោះ​ខិត្ដប័ណ្ណ​ពី​ក្រុម​សកម្មជន កូរ៉េខាងត្បូង​តែងតែ​ទទួលរង​ការរិះគន់ យ៉ាងខ្លាំង​ពី​កូរ៉េខាងជើង ដោយសារតែ សកម្មភាព​ទាំងនោះ​បាន​បំផុសបំផុល ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​មាន​សកម្មភាព ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង ជា​សកម្មភាព​បំពាន​លើ​អធិបតេយ្យ ភាព​ប្រទេសជិតខាង ។​
​នៅ​ថ្ងៃ​ទី​១៩ ខែតុលា មេដឹកនាំ​កូរ៉េ ខាងជើង លោក​គីម ជុង​អ៊ុន​បាន​ទៅ​ត្រួត ពិនិត្យ​ពិធី​ហ្វឹកហ្វឺន​កម្លាំង​ទាហាន​អាកាស នៅ​កងពល​លេខ​១០១៧​និង​៤៥៨​ដោយ មាន​ការហោះហើរ​និង​ចុះចតឧ​ទ្ធ​ម្ភា​គ ចក្រ​ចម្បាំង​ផងដែរ​។ មេដឹកនាំ​គីម ជុង​អ៊ុន​បាន​ធ្វើ​ដំណើរ​ជាមួយ​មន្ដ្រី​ជាន់ ខ្ពស់​ពីររូប គឺ​នាយសេនាធិការរង លោក Hwang Pyong So និង Choe Ryong Hae អនុប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង រួម​ជាមួយ​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។​
​មេដឹកនាំ​គីម ជុង​អ៊ុន បាន​សរសើរ ដល់​បច្ចេកទេស​បើក​យន្ដហោះ​របស់ កម្លាំង​ទាហាន​អាកាស និង​ជំរុញ​ឱ្យ​ហ្វឹក ហ្វឺន​ថែម​ទៀត​ទាំង​ស្មារតី និង​យុទ្ធសាស្ដ្រ ក្នុងការ​ធ្វើ​សង្គ្រាម​៕​
north-and-south

មតិយោបល់