ព័ត៌មានជាតិ

Diego Costa ចូល​ពេទ្យ

​អង់គ្លេស​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប តោ​ខៀវ Chelsea កីឡាករ Diego Costa ត្រូវបាន​គេ​រាយការណ៍​ថា លោក​បាន​ទទួល​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​មក​ពី​បំពេញ​កាតព្វកិច្ច​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ជាមួយនឹង​បញ្ហា​ក្រពះ​ដ៏​ធ្ងន់ធ្ងរ ។​
​កីឡាក​រវ័យ ២៦ ឆ្នាំ ដែល​ត្រូវបាន​គេ​លុបឈ្មោះ​ចេញពី ការប្រកួត​ក្នុង​ក្រប​ខណ្ឌ UEFA Champions League ខណៈ​ដែល​ក្លិប​ខ្លួន​លុត​ដៃគូ​យ៉ាង​ចាស់ដៃ ដោយ​លទ្ធផល ៦ ទល់នឹង ០ កាលពី​រាត្រី​ថ្ងៃ​អង្គារ ។​

​ប្រភព​ព័ត៌មាន​ក្នុងប្រទេស​អង់គ្លេស បានបញ្ជាក់​ថា កីឡាករ Costa ដែល​ជួយ​ឲ្យ​ក្រុម​អេ​ស្ប៉ាញ យកឈ្នះ​ក្លិប Luxembourg លទ្ធផល ៤ – ០ កាលពី​ថ្ងៃអាទិត្យ នៅពេលនេះ បាន​ចូល​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។​

​ក្លិប​តោ​ខៀវ ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ឡុង​ដ៏ មិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ លើ​បញ្ហា​នេះ​នៅឡើយ ដោយ​សង្ស័យ​នឹង​អាកខាន​កីឡាករ​នេះ ប្រកួត​ជា​មួយ​នឹង បិសាច​ក្រហម នៅ​ថ្ងៃ អាទិត្យ សប្តាហ៍​នេះ​។​
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ កាត់​ប្រេ​ស៊ីល បាន​ហោះហើរ​មក​លេងឲ្យ ពហុ​កីឡដ្ឋាន Stamford Bridge ដោយ​រក​គ្រាប់​បាល់​បាន ៩ គ្រាប់ ក្នុងចំណោម ៧ ប្រកួត​នៅ Premier League លេង​ក្រោម​ការគ្រប់គ្រង​របស់​អ្នក​យុទ្ធសាស្ត្រ​ទីលាន​ដ៏​ខ្លាំងក្លា​សញ្ជាតិ​ព័រ​ទុ​ហ្គាល Jose Mourinho ៕​
Chelsea v Real Sociedad - Pre Season Friendly

មតិយោបល់