(បរទេស)៖ មហាជនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនេះអាចចាត់ទុកថា ជារឿងដ៏កម្រ ដែលមានក្មេងស្រីជនជាតិចិនម្នាក់ អាយុទើបតែ១៤ឆ្នាំ ប៉ុន្តែមានកម្ពស់រហូតដល់ទៅ២ម៉ែត្រឯណោះ។ បើនិយាយទៅ នៅក្នុងការប្រកួតចុងក្រោយ នៃការប្រកួតកីឡាបាល់បោះនារីថ្នាក់ជាតិអាយុក្រោម១៥ ឆ្នាំដែលធ្វើឡើងនៅខេត្តហ៊ូប៉ី ចៅក្រមនិងទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល ដែលពួកគេបានឃើញកីឡាករម្នាក់មានកម្ពស់ ២,២៦ម៉ែត្រ ។
ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលក្មេងស្រីមានអាយុទើបតែ១៤ឆ្នាំម្នាក់មានកម្ពស់រហូតទៅដល់២,២៦ម៉ែត្រ ដោយក្មេងស្រីនេះមានឈ្មោះ Zhang Ziyu មកពីខេត្ត Shandong។ វាជាគុណប្រយោជន៍ដែលក្មេងស្រីនេះមានកម្ពស់ខ្ពស់បែបនេះ ដែលជួយ Zhang Ziyu អាយុ ១៤ ឆ្នាំអោយឈ្នះពេញទំហឹងក្នុងការប្រកួតបាល់បោះ។
ក្នុងនោះផងដែរ គេបានដឹងថា Zhang Ziyu មកពីគ្រួសារដែលមានទម្លាប់លេងបាល់បោះ ដោយឪពុកម្តាយរបស់នាងគឺជាអ្នកលេងបាល់បោះអាជីព។ គួរបញ្ជាក់ផងដែរថា ឪពុករបស់នាងមានកំពស់ ២,១៣ម៉ែត្រ ឯម្តាយរបស់នាងគឺជាអតីតអ្នកលេងបាល់បោះនារីថ្នាក់ជាតិមានកំពស់ ១,៩៨ម៉ែត្រ៕
ប្រភព៖ Globle Times
មតិយោបល់