មណ្ឌលគិរី៖លោក នង ទុណ្ណារី អភិបាលស្រុកអូររាំងបានផ្តល់បទសម្ភាសន៍អោយអ្នកយកព័ត៍មានយើងថា ចំពោះដំឡូង ជ្វា នេះបន្ទាប់ពីការសិក្សារួមគ្នាស្រាវជ្រាវលើបញ្ហាប្រភេទដីនៅ ស្រុកអីររាំង រវាងភាគីខាងកម្ពុជាស្រុកអូររាំងខេត្តមណ្ឌលគិរី និងភាគីខាង ប្រទេសវៀតណាម ស្រុក ទ្វីឌឹក ខេត្តដាក់ណុង ឃើញថាដីនៅតាមបណ្តោយព្រំដែនត្រង់ចំណុច កង់រ៉ូឡង់ ឃុំដាក់ដាំ អាចដាំបានល្អបំផុតនៅប្រភេទដំណាំដំឡូង ជ្វា នេះ។
លោកបានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករអោយនាំគ្នាអ្នកដែលមានដីត្រូវសាកល្បងដាំដុះដំណាំនេះក្នុងនោះពូជត្រូវបាន ខាងវៀតណាមនាំយកមកពីប្រទេសជប៉ុនជូនប្រជាកសិករនៅស្រុកអូររាំជាអ្នកដាំដុះរីឯទីផ្សារគឺខាងវៀតណាមជាអ្នកទទួលទិញទាំង
អស់។ មិនតែប៉ុណ្ណោះខាងភាគីកម្ពុជា ជាពិសេសស្រុកអូររាំងអាចនាំអោយមានបទពិសោធន៍របស់វៀណាមមក បង្ហាត់បង្រៀនបន្ថែម ទាក់ទងទៅនិងបច្ចេកទេសផងដែរ លោកបានបន្តទៀតថាប្រភេទដំឡូងនេះអាចដាំបានចំនួន២ដងព្រោះរយះពេលនៃពេលវេលា អោយផល់គឺមានចំនួន០៤ខែហើយដាំក្នុងខែ៤ដល់ខែ៨និងចាប់ផ្តើមដាំពិរខែ៥ដល់ខែ១០និងខេ១១រីឯទិន្នផល់វាជាមធ្យមក្នុងមួយ ហិចតាចាប់ពី១៥តោនទៅ១៨តោនក្នុងមួយហិចតា ហើយតំលៃ១គីឡូស្រស់ចាប់ពីរ១០០០រៀលទៅ១២០០រៀលដូចឆ្នេះសេវ៉ាតំលៃ នៅទីផ្សាររបស់វៀតណាមល្អប្រសើរ។
លោកអភិបាលស្រុក មានការរំពិងទុកថា ដំណាំនេះវាជាឱកាស់ល្អបំផុតសំរាប់ប្រជាពលរដ្ឋស្រុកអូររាំងក៍ដូចជាក សិករទូទាំងស្រុកអូររាំង ខេត្តមណ្ដលគិរីធ្វើកាស្វែងយល់អំពីដំណាំនេះនិងអាចមានចំណូលថវិកានៅក្នុងគ្រួសារបានល្អប្រសើទៀផង ។ លោកអភិបាលស្រុកបានបញ្ជាក់ប្រាប់ទៀតថា នៅឆ្នាំដំបូងនេះកសិករនាំគ្នាដាំដុះលើផ្ទៃដីប្រមាណជិត២០០ហិចតា នៅតាមបណ្តោយ ព្រំដែនកម្ពុជា វៀតណាម នៅស្រុកអូររាំងនេះ ។
លោក គឹម ជីវន្ត័ ភេទប្រុស អាយុ៥១ឆ្នាំនិង បងស្រីជាប្រពន្ធមានឈ្មោះ រៀម ស៊ីណាត ជាម្ចាស់ដំណាំនេះបានរៀបរាប់ ប្រាប់អ្នកឆ្លើយឆ្លងព័ត៍មានយើងថា ឆ្នាំនេះរូបគាត់បានធ្វើការសាកល្បងដាំដុះលើផ្ទៃដីជិត៨០ហិចតា រីឯទិន្នផលល្អប្រសើរ១ហិចតា ចាប់ពី១៥តោនទៅជិត២០តោន ហើយទីផ្សារខាងវៀតណាមក៍ល្អប្រសើរ លោកសំណូមពរដល់កសិករដ៍ទៃៗទៀតអោយនាំគ្នា ផុសផុលដើម្បីដាំដំណាំនេះនាំយកចំណូល ថវិកាក្នុងការផ្គត់ផ្គង់គ្រួសារអោយបានប្រសើរ ហើយទាក់ទងបញ្ហាសន្តិសុខក៍មានភាពល្អ ប្រសើរដែរសំរាប់បងប្អូនកសិករ ។
លោក សុង ឃាង ប្រធានមន្ទីរ កសិកម្ម ខេត្តបានបញ្ជាក់ថា ដំណាំដំឡូង ជ្វា នេះវាជាឆ្នាំដំបូងមែនប៉ុន្តែកសិករអាចរំពឹងទុក ថា វាជាភាពជោគជ័យរបស់ពួកគាត់ក្នុងការ រកចូលផ្គត់ផ្គង់ក្រុមគ្រួសារអោយរីកចំរើននិងកាត់បន្ថយក្នុងការចំណាកស្រុកទៀតផង ៕
មតិយោបល់