ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត ស្នាដៃ​ដឹកនាំ​រឿង​ដំបូង​របស់ នាយ ពែ​កមី ចេញ​ជា​ផ្លូវការ​

​ភ្នំពេញ​៖ ស្នាដៃ​ដំបូង​របស់ នាយ ពែ​កមី តារា​កំប្លែង និង​ចម្រៀង​ដ៏​ល្បី បាន​ចេញ​សាច់រឿង ដែល​ជា​ស្នាដៃ​ដឹកនាំ របស់ខ្លួន ជា​ផ្លូវកា​រហើយ ដែល​ធ្វើឲ្យ មាន​ការចាប់អារម្មណ៍ យ៉ាងខ្លាំង ពី​សំណាក់ មហាជន ។​

​រឿង​ដែល នាយ​ពែ​ក​មី ដឹកនាំ សម្តែង នោះ​មាន​ចំណងជើង​ថា ” 2 Brother (​ធូ​ប្រា​ឌើ​)” ដែល​ជ្រក​ក្រោម​ផលិតកម្ម LD Picture ។ នេះ ជា​ស្នាដៃ​ដំបូង​បំផុត ដែល ខាង​ផលិតកម្ម បាន​អនុញ្ញាតិ តារា​កំប្លែង​រូបនេះ ចេញមុខ ដឹកនាំ​រឿង ខណៈ​កន្លងមក មាន​មតិ​ខ្លះ​ពេញចិត្ត និង​មតិ​ខ្លះ​មិន​ពេញចិត្ត ។ តែ​ទោះជា​យ៉ាងណា នៅពេលនេះ លទ្ធផល​បាន​ចេញ​ហើយ បានទទួល​ការចាប់អារម្មណ៍​ច្រើន ជាង​ការមិន​ចាប់អារម្មណ៍ ។ ក្នុង​ឃ្លិប​វីដេអូ ជិត ៤ នា​ទីនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ឈុត​នីមួយៗ ពិត​ជា​គួរ​ចង់​តាមដាន ដោយ​មិន​អាច​ទ្រាំ​រងចាំ​នោះទេ ។​
​សូម​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖​

2014-10-27_201655

មតិយោបល់