ផ្ទះ ព័ត៌មានជាតិ រថយន្តចំនួន​៥...

រថយន្តចំនួន​៥ ដែលលោក ដូណាល់ត្រាំ ចូលចិត្ត

0

លោក Donald Trump គឺជា​មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ ជាអ្នកជំនួញ និង​ជា​អតីត​ផលិតករ​ក្នុងស្ថានីយ៍ទូរទស្សន៍ ហើយបច្ចុប្បន្នលោកកំពុងឈ​រ​ឈ្មោះ ជា​ប្រធានាធិបតី​អាម៉េរិក។​
បេក្ខជន​ប្រធានាធិបតី​អាម៉េរិក រូបនេះបច្ចុប្បន្នមានទឹកប្រាក់សរុបក្នុងដៃ ចំនួន ៣,៧ លានដុល្លារ​អាម៉េរិក ក្នុងឆ្នាំ​២០១៦​។​
លោក Donald Trump គឺជា​ម្ចាស់អគារខ្ពស់ៗ , ម្ចាស់ទីលាន​វាយកូនហ្គោល, ម្ចាស់លំនៅឋាន​ធំៗ , ឧទ្ធម្ភាគចក្រ, រថយន្ត​, ហើយ​ជាពិសេសនោះគឺមានយន្តហោះឯកជនតម្លៃ ១០០ លានដុល្លារ​អាម៉េរិក ។​
ដោយឡែកសម្រាប់រថយន្ត​ចំនួន ៥ ដែលលោក Donald Trump ចូលចិត្ត មានដូចខាងក្រោមនេះ៖
១. រថយន្ត Mercedes-Benz SLR McLaren ស៊េរី​ឆ្នាំ​២០១៣​
ខណ:ដែលរថយន្តមួយនេះ ចេញនៅឆ្នាំ​២០០៣ ដែលមានតម្លៃ ៤៥៥​ ០០០ ដុល្លារ វា​ត្រូវបានលោក ដូណាល់ត្រាំ ទិញយកទៅបញ្ឈរ​នៅមុខ​វិមានរបស់ខ្លួន ក្នុងឆ្នាំ​២០០៥ ។​
mercedes-slr-mclaren-e1404995284690
២.រថយន្ត Rolls-Royce Silver Cloud ដែលជា​រថយន្តស៊េរី ១៩៥០​
បើទោះបីជា​ ដូណាល់ត្រាំ សម្បូរទៅទ្រព្យ​សម្បត្តិ ប៉ុន្តែ​សម្រាប់ បេក្ខជន​ប្រធានា​ធិបតី​អាម៉េរិករូបនេះ ពេញចិត្តបំផុត​ រថយន្តស៊េរីចាស់ ដូចជា Rolls-Royce Silver Cloud ឆ្នាំ ១៩៥០ ហើយក៏ជា​រថយន្តដំបូង សម្រាប់លោកផងដែរ ។​
p90148874-1024x648
៣. រថយន្ត Rolls Royce Phantom
លោក ដូណាល់ត្រាំ បាន​ទទួលថវិកា​ រាប់រយលានដុល្លារ ចាប់តាំងពី រថយន្តទី ១ Rolls-Royce Silver Cloud មកម្លេះ ហើយពេលនេះ លោកក៏បានទិញរថយន្ត Rolls Royce Phantom បើកដោយខ្លួនឯង​ផងដែរ ។​ រថយន្ត Rolls Royce Phantom មានតម្លៃ ៥០០ ០០០ ដុល្លារអាម៉េរិក។​
rolls-royce-phantom-e1388519744843
៤.រថយន្ត Lamborghini Diablo VT ស៊េរីឆ្នាំ ១៩៩៧
Lamborghini Diablo VT បំពាក់ដោយម៉ាស៊ីន V12 ប្រភេទ ៦.០ លីត្រ ហើយល្បឿនរថយន្តនេះគឺ ២០០ ម៉ៃល៍ ក្នុងមួយម៉ោង ។​ រថយន្តនេះដែរ ក៏ជា​រថយន្ត​ដែលលោក ដូណាល់ត្រាំ បានទិញ ផងដែរ ។​
car
៥. រថយន្ត​ Chevrolet Camaro ស៊េរី ២០១១
រថយន្តមួយនេះ ក៏ត្រូវបានលោក ដូណាល់ត្រាំ ពេញចិត្ត ពេញថ្លើម ដើម្បី​ជិះវា ក្នុងអំឡុងព្រឹត្តិការណ៍ 100th Indianapolis 500 ៕​
11-camaro-pace-car-1024x503
donald-trump

ប្រភព៖cheatsheet