ខ្សែការពារក្លិបសេះបង្កង់ Juventus កីឡាករ Patrice Evra នឹងត្រូវអវត្តមានប្រមាណជា១ខែដោយសារតែ បញ្ហារបួសសរសៃរពួរជង្គង់ ។ខ្សែការពារសញ្ជាតិបារាំងរូបនេះក៏បានអវត្តមានផងដែរក្នុងការប្រកួតដែល Juventus យកឈ្នះលើក្លិប Palermo 2-0 កាលពីយប់ថ្ងៃអាទិត្យក្រោយពេលរូបគេបានរងរបួសក្នុងពេលធ្វើការវឹកហាត់កាលពីសប្តាហ៍មុន ។
ក្លិប Juventus បានប្រកាសថា កីឡាករបារាំងរូបនេះបានធ្វើការពិនិត្យរបួសកាលពីថ្ងៃច័ន្ទ ហើយបានបង្ហាញថា Evra មានបញ្ហារបួសសរសៃរពួរជើងខាងឆ្វេង ហើយត្រូវបានគេរំពឹងថានឹងវិលចូលលេងបានវិញក្នុងរយៈពេល ៣០ថ្ងៃក្រោយ ។គួរបញ្ជាក់ថា Evra បានបង្ហាញខ្លួនចំនួន៦ប្រកួតឲ្យក្លិប Juventus នៅរដូវកាលនេះ ៕
ព័ត៌មានជាតិ
មតិយោបល់