ប្រធានាធិបតី Zambian លោក Michael Sata ដែលត្រូវបានគេដាក់រហ័សនាម “ស្ដេចពស់” បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំ។ នេះបើយោងតាមការចុះផ្សារបស់សារព័ត៌មាន CNN។
លោកប្រធានាធិបតីបានទៅពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីសប្ដាហ៍មុន ហើយក៏ទទួលមរណភាពនៅក្នុងមន្ទីរពេទ្យនោះតែម្ដង ចំណែកបញ្ហាជំងឺមិនត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ គ្រាន់តែដឹងថា លោកមានជំងឺប៉ុណ្ណោះ។
លោក George Zulu លេខាធិការអចិត្ត្រៃយ៍ក្រសួងការបរទេសរបស់ប្រទេសមួយនេះ បានឲ្យដឹងថា ការបាត់បង់លោកប្រធានាធិបតីបានធ្វើឲ្យប្រជាជនទូទៅប្រទេសជួបនូវក្ដីក្រាមក្រំ៕
មតិយោបល់