ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឃួន ប៊ុនហួន

បន្ទាយមានជ័យៈ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំ មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានអនុប្រធានមន្ទីរ និងនាយ នាយរងការិយាល័យនិងមេបញ្ជាការក្រុង ស្រុកជាច្រើននាក់ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឃួន ប៊ុនហួន ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលទទួលមរណ:ភាព នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការនិងសហការី បានជួយឧបត្ថម្ភក្នុងកម្មវិធីបុណ្យសព ថវិកាចំនួន១.៦៥០.០០០រៀល(១លាន៦សែន៥ម៉ឺនរៀល)។ ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការនិងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងជួយឧបត្ថមថវិកា៣០ម៉ឺនរៀលដល់ លោក ឈុន ឈឿន ភេទប្រុស អាយុ៧២ឆ្នាំ អតីតនិវត្តន៍ជន យោធាខេត្តបន្ទាយមានជ័យ ដែលមានជម្ងឺសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ៕

photo_2016-09-06_23-30-18photo_2016-09-06_23-30-21photo_2016-09-06_23-30-23photo_2016-09-06_23-30-25photo_2016-09-06_23-30-27photo_2016-09-06_23-30-29photo_2016-09-06_23-30-31photo_2016-09-06_23-30-33photo_2016-09-06_23-30-36photo_2016-09-06_23-30-38photo_2016-09-06_23-30-40photo_2016-09-06_23-30-42

មតិយោបល់