ព័ត៌មានជាតិ

ពលរដ្ឋ​ប្រទេស​តំបន់​អាស៊ាន​ក្នុងនោះ​ក៏​មាន​កម្ពុជា​ដែរ​ចំណាយ​ប្រាក់​ដល់​ទៅ ១៦៤០០ លាន​ដុល្លា​រទិញ​ទូរស័ព្វ​ស្មាត​ហ្វូន​

​តាម​អង្គការ​ស្រាវជ្រាវ ទីផ្សា GFK បាន​ប្រកាស់​ឲ្យដឹង​ថា តួលេខ​ស្តីពី​ការលក់​ទូរស័ព្ទដៃ ស្មា​ត​ហ្វូន នៅក្នុង​ប្រទេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ នៅ​ឆ្នាំ​២០១៣ កើនឡើង​រហូត​ដល់​ទៅ​១៦៤០០​លាន​ដុល្លារ ។
ប្រទេស​វៀតណាម​ស្ថិតក្នុង​លំដាប់​ទី​៣​មាន​កំណើន​ប្រើប្រាស់​ស្មា​ត​ហ្វូន​ច្រើនជាងគេ​។​

​តាម​ព័ត៌មាន Malaysian Insider ទូរស័ព្ទដៃ ស្មា​ត​ហ្វូន កំពុងតែ​ពេញនិយម​នៅក្នុង​ទីផ្សា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​ចំនួន​ប្រើប្រាស់​កើនឡើង​រហូត​ដល់​ទៅ​៤៤​ភាគរយ ចំណែក​តម្លៃ​វិញ​ក៏​កើនឡើង​២៤​ភាគរយ​ផង​ដែរ​។ ទីផ្សា​ចំនួន​៧​ដែល​ពេញនិយម​បំផុត​នោះ​គឺ​សឹង្ហ​បុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម​និង កម្ពុជា​បាន​ប្រើប្រាស់​ទូរស័ព្ទ​ស្មាន​ហ្វូន​រហូតដល់​ទៅ​១២០​លាន​គ្រឿង​។​

​លោក​Gerard Tan អគ្គនាយក​បច្ចេកទេស​លេខ​GFK Asia បានឲ្យដឹងថា ទីផ្សា​ចំនួន​៣​គឺ​ឥណ្ឌូនេស៊ី វៀតណាម​និង​ថៃ មាន​កំណើន​កើត​ឡើង​រហូត​ដក់​ទៅ​៣០​ភាគរយ ពី​ផលចំណេញ ទាំង​តួលេខ​លក់​ចេញ​។ ជាក់ស្តែង ឥណ្ឌូនេស៊ី ចំនួន​ទួរស័ព្ទ​ដែលល​ក់ចេញ​កើនឡើង​ដល់​ទៅ​៧០​ភាគរយ និង​តម្លៃ​កើនឡើង​៣២​ភាគរយ​។ វៀតណាម មាន ៥៦​ភាគរយ​និង ៥២​ភាគរយ​។ ថៃ មាន​៤៤​ភាគរយ​និង ៣១​ភាគរយ​។​

​ទូរស័ព្ទដៃ​ចិន​ក៏​ពេញនិយម​ផងដែរ​នៅក្នុង​ទីផ្សា​ឥណ្ឌូនេស៊ី ម៉ា​ឡ​ស៊ី វៀតណាម ដែល​មាន​តម្លៃ​ចាប់ពី​៥០​ទៅ​២០០​ដុល្លារ​អាមេរិក​។ មាន​ហាង​លក់​ទូរស័ព្ទដៃ​ចិន​រហូតដល់​ទៅ​៣៤៥​កន្លែង​នៅក្នុង​ប្រទេស​តំបន់​អាស៊ាន មានតម្លៃ​មធ្យម ១៥៩ ដុល្លារ គឺ​ទាប​ជាង​តម្លៃ​ទូរស័ព្ទ​ផ្សេងទៀត​៥៨​ភាគរយ ស្មើ ២៥៣​ដុល្លារ​ក្នុង​១​គ្រឿង​។​

​នៅក្នុង​ឆ្នាំ​២០១៤ ពលរដ្ឋ​នៅ​លើ​ពិភពលោក​បាន​ប្រើប្រាស់​ទូរស័ព្ទ ស្វាត​ហ្វូន​រហូតដល់​ទៅ​១២០០​លាន​គ្រឿង ។​ការ​ដែល​ទូរស័ព្ទ​កើន​ឡើង​បែប​នេះ​ដោយសារ​តែ​ទីផ្សា​ទើបតែ​លេខ​ធ្លោ ពេញនិយម​ក្នុង​ការប្រើប្រាស់ ដោយ​ទិញ​ពី​ក្រុមហ៊ុន​មានតម្លៃ​ប្រមាណ​១៥០​ដុល្លារ លក់​ចេញ​វិញ​មាន​តម្លៃ​រាប់​រយ​ដុល្លារ​៕​
Smart Phone

មតិយោបល់