ព័ត៌មានជាតិ

ប្រាក់ចំណេញ Samsung ត្រីមាស​ទី​៣​ធ្លាក់ចុះ​យ៉ាង​ផ្កាប់មុខ​

CNN ៖ ប្រាក់ចំណេញ​ត្រីមាស​ទី​៣ របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង Samsung បាន​ធ្លាក់​យ៉ាងខ្លាំង ដោយសារ​តែ​តម្រូវការ​ស្មា​ត​ហ្វូន​តម្លៃ​ថោកទាប និង​មិន​អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​នៅក្នុង​ប្រទេស​ចិន​បាន​។​
​សារព័ត៌មាន CNN បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៩​ខែតុលា​ម្សិលមិញ​នេះ​ថា ប្រាក់ចំណេញ Samsung នៅ​ត្រីមាស​ទី​៣ មាន ៤​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​មុន​ធ្លាក់ចុះ ៦០​ភាគរយ ចំណែក​ការលក់​ស្មា​ត​ហ្វូន​តម្លៃទាប​វិញ បាន​ធ្លាក់ចុះ ២០​ភាគរយ​ស្មើនឹង ៤៤,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Samsung ជា​ក្រុមហ៊ុន​ផលិត និង​លក់​ស្មា​ត​ហ្វូន​ធំជាងគេ​នៅក្នុង​ពិភពលោក ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ Samsung បាន​បរាជ័យ​ជាមួយ​នឹង​ទីផ្សារ​ប្រទេស​ចិន ព្រោះតែ​មិន​អាច​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​បាន​៕​
Samsung-down-trend

មតិយោបល់