ព័ត៌មានជាតិ

វាយប្លន់យកម៉ូតូមួយគ្រឿង ពីបុរសម្នាក់បានសម្រេច នៅសង្កាត់ព្រៃស

ភ្នំពេញៈ បុរសម្នាក់ ត្រូវជនសង្ស័យវាយហូរឈាមស្រោចមុខ រួចយកម៉ូតូជិះគេចខ្លួន បាត់ដោយសុវត្ថិភាព។

ហេតុការណ៍វាយប្លន់នេះ កើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ កៅ មឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្រុកកំណើត ភូមិច័ន្និមិត្ត ឃុំរកាប៉ប្រាំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចប្បន្ន ស្នាក់នៅភូមិព្រែកទារ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ម៉ូតូដែលជនសង្ស័យធ្វើ សកម្មភាពវាយប្លន់នោះ ម៉ាក ហុនដាឌ្រីម C125សេរី ឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-7279 ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំង ហើយនាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង និងសាក សួរបន្ថែមនៅប៉ុស្តិ៍នគរបាលព្រៃស ៕

ចោរ (1) ចោរ (2)

មតិយោបល់