ព័ត៌មានជាតិ

បទល្មើស​ដាក់​សម្រាស់​ពេញ​ផ្ទៃ​ទឹក​នាយ​សង្កាត់​រដ្ឋបាល​ជល់ផល​គ្មាន​អើពើ​

​កំពង់ធំះ សកម្មភាព​របស់​អ្នក​នេសាទ​ខុសច្បាប់​នៅក្នុង​បឹង​ប្រទះ​ជៀល ស្ថិត​ក្រោម​ការគ្រប់គ្រង របស់លោក សៅ​វណ្ណ សេរី​វុទ្ធ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ បាន​កើនឡើង​ពេញ​ផ្ទៃ​ទឹក បណ្តែតបណ្តោយ​ឲ្យមាន​កា​រដាក់​បទល្មើស​សម្រាស់ ត្រៀបត្រា​ដោយ​មិន​ខ្វល់​ការបង្ក្រាប ប្រឆាំ​និង​
​ប្រសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល​។​
​ទិដ្ឋភាព​បទល្មើស​នេសាទ បានធ្វើ​សកម្មភាព ដាក់​សម្រាស់​នៅក្នុង​បឹង​ប្រទះ​ជៀល ស្ថិតនៅក្នុង​ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​. ត្រូវបាន​ដាក់​បណ្តែត​ពេញ​ផ្ទៃ​ទឹក ដើម្បី​ប្រមូល​ត្រី​ចូលទៅក្នុង​
​សម្រាស់​ហើយ​បាន​យក​មោង​មក​ក្រសោប​យក​ត្រី​ដែល​នៅក្នុង​សម្រាស់ ទើប​រាជរដ្ឋាភិបាល​បាន​មាន​ប្រធាន​ការ​ដាក់​នៅក្នុង​ច្បាប់​ជលផល ដោយ​ហាមឃាត់​មិនឲ្យ​មាន​ការ ដាក់​សម្រាស់ ដាក់​មោង ដែល​លើស​ប្រវែង​កំណត់ ដាក់​ព្រួល​កាត់​បឹង ស្ទឹង ព្រែក​ដែល​ជា​ការខុសច្បាប់ ដោយសារ​បទល្មើស​ទាំង​នេះ​
​បាន​រារាំង​ចរាចរណ៍​ត្រី​. តែ​បែរជា​លោក សៅ វណ្ណះ សេរី​វុទ្ធ បើកភ្លើង​ខៀវ​ដោយ​មិន​ខ្វល់​ពី​ច្បាប់ និង​
​ការបង្ក្រាប​។​
2015-01-26_083807
​តាម​ប្រភព​ពត៍​មាន​ពី​ប្រជា​នេសាទ​បានឲ្យដឹងថា ក្រុម​របស់​ពួកគាត់ បាន​នេសាទ​មោង​នេះ​គឺ​បាន​ទទួល​ការអនុញ្ញាតិ​ពី​នាយ​សង្កាត់​កំពង់ស្វាយ ត្រឹមតែ​ប្រវែង​៣០​ម តែ​ពួកគាត់​បាន​ប្រើប្រាស់​រហូត​ដល់​
១១០​ទៅ​១២០​ម​នេះ គឺ​ដោយសារតែ​បាន​បង់​ជូន​លោក សៅ​វណ្ណ សេរី​វុទ្ធ នាយ​សង្កាត់​កំពង់ស្វាយ​
​ក្ុង​មួយ​វង់​២​លាន​រៀល ចំនួន​៨​វង់ ស្មើរ​នឹង​១៦​លាន​រៀល ដើម្បី​ឲ្យ​លោក​នាយ​សង្កាត់​នាំ​យក​លុយ​
​នេះ​ទៅ​ធ្វើការ​ផាកពិន័យ ជា​មុន​ដើម្បី​ធ្វើការ​នេសាទ​បន្ត ចំណែក​លុយ​១៦​លាន​រៀល​នេះ​ទុក​ជា​សំអាង​
​ថា​បើ​មាន​បញ្ហារ​គឺ​ជលផល​ថា បាន​ផាកពិន័យ​រួចរាល់​ហើយ ចំណែក​ពួកគាត់​ក៏​នៅ​តែ​រក​ដដែល​។​

​តាម​ការ​ឲ្យដឹង​ពី​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បានឲ្យដឹងថា ក្រោយពី​លោក​វិលត្រឡប់​មក​ពី​ភ្នំពេញ​វិញ ស្រាប់តែ​ឃើញ​មាន​សំនុំរឿង​ផាក់ពិន័យ​ដែល​មាន​ទឹក​លុយ​ចំនួន​
១៦​លាន​រៀល​ពី​សង្កាត់​កំពង់ស្វាយ ដោយ​ពុំបាន​ដឹងថា ការចាប់​បទល្មើស​នៅពេល​ណា​ដែរ តែ​ចំណែក​ការ​រឹបអូស​យក​វត្ថុ​តាំង មាន​ឧបករណ៍​ខ្លះ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ពុំបាន​រឹបអូស​យក​ទេ​
​ចំណែក​បទល្មើស​សម្រាស់​លោក​និង​បញ្ជារ​ឲ្យ​កំលាំង ចុះបង្ក្រាប​ឲ្យអស់ ដោយ​មិ​អោយ​មាន​នៅ​សេសសល់​។​

​លោក អុិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ បានឲ្យដឹងថា ការទទួលយក​លុយ​ពី​
​បទល្មើស​យកមក​ផាកពិន័យ​នេះ ដោយ​ពុំ​មាន​ការបង្ក្រាប​នេះ ពិតជា​ចម្លែក​និង​ខុស​ប្រកតី លោក​បាន​
​បន្តថា ការផាកពិន័យ​លុះត្រាតែ ការចុះ​បង្ក្រាប​នូវ​ភាពជាក់ស្តែង​. ហើយ​ចាប់​បាន​វត្ដុតាង រួច​ឲ្យ​ម្ចាស់​
​ឧបករណ៍ ចូលខ្លួន​ផាកពិន័យ​តាមច្បាប់ ចំណែក​វត្ថុតាង​ដែល​ត្រូវ​រឹបអូស​ឬក៏​អត់​នោះ គឺ​ប្រគល់ឲ្យ​
​ជំនាញ​៕​

មតិយោបល់