ព័ត៌មានជាតិ

សឹង្ហ​បុរី​ជា​ប្រទេស​ដែល​មាន​អ្នក​ប្រើ​ស្មា​ត​ហ្វូន​មមាញឹក​ជាង​គេ​បំផុត​

​យោងតាម​របាយការណ៍​មួយ​ចេញផ្សាយ​របស់​ក្រុមហ៊ុន Google បានឲ្យដឹងថា សឹង្ហ​បុរី​ជា​ប្រទេស​មួយ​ដែល​មាន​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូន​មមាញឹក​ជាងគេ មានន័យ​ថា ស្ទើរតែ​ពេញ​មួយ​ថ្ងៃ​ពួកគាត់​បាន​ប្រើ និង​កាន់​ស្មា​ត​ហ្វូន​ជាប់​ខ្លួន​ជានិច្ច​។​
​នៅក្នុង​របាយការណ៍​មិន​បាន​បញ្ជាក់​អ្វី​ឲ្យ​ច្រើន​នោះ​ទេ គ្រាន់តែ​ឲ្យដឹងថា សឹង្ហ​បុរី​ទទួលបាន​ពិន្ទុ ៨៥​ភាគរយ ជា​ប្រទេស​ដែល​អ្នក​ប្រើ​ស្មា​ត​ហ្វូន​មមាញឹក​ជាងគេ បន្ទាប់​ពី​ប្រទេស​កូរ៉​ខាងត្បូង​ដែល​ទទួ​លបាន​ត្រឹម ៨០​ភាគរយ​។​
​អ្នក​ប្រើ​ស្មា​ត​ហ្វូន​ទាំងនោះ បាន​ប្រើ​វា​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ មិន​ថា​នៅពេល​មុន​ចូល​ដេក ក្រោកពីដំណេក ចូល​បន្ទប់ទឹក ដើរ​ផ្សារ អង្គុយ​មើល​ទូរទស្សន៍ ចម្អិន​ម្ហូប ជាដើម​៕​
Smartphone

មតិយោបល់