ព័ត៌មានជាតិ

រថយន្ត​អាច​ហោះ​បាន បង្ហាញខ្លួន​ជា​ផ្លូវការ​

​លោក Juraj Vaculik និង Stefan Klein ជា​ស្ថាបនិក​ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ​ថា AeroMobil ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ហោះ​ដំបូង​គេ ដែល​មាន​ការ​ជ្រុះ​ជ្រែង​ពី​លោក Peter Thiel សហ​ស្ថាបនិក PayPal​។​

​នៅ​ថ្ងៃ​ទី​០១​ខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅនេះ រថយន្ត​ហោះ​ដំបូង​ត្រូវបាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ នៅក្នុង​ទីក្រុង Vienna ប្រទេស​អូទ្រីស​។ រថ​យន្តហោះ​នេះ អាច​អង្គុយ​បាន​មនុស្ស​ពីរ​នាក់ និង​រត់​បាន​ល្បឿន ១៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ បើ​និយាយ​ពី​រយៈ​ចម្ងាយ​វិញ រថយន្ត​នេះ​អាច​ហោះ​បាន ៧០០​គីឡូម៉ែត្រ ពោលគឺ​អាច​ហោះ​បាន​ពី​ទីក្រុង​ញ៉ូវ​យ៉​ក​ទៅ​កាន់​ទីក្រុង​តូ​រ៉ុ​ន​តូ​បាន​៕
Carfly
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់