ព័ត៌មានជាតិ

កូនស្រី​តូច​របស់​ខ្លួន យំ និង​ភ័យខ្លាច​មិន​ទទួលស្គាល់ បន្ទាប់​ពី​វះកាត់​រួច​

​កូរ៉េខាងត្បូង​៖​បន្ទាប់​ពី​វះកាត់ ស្ត្រី​កូរ៉េខាងត្បូង​ម្នាក់ បាន​ក្លាយជា​មនុស្ស​ម្នាក់​ស្រស់​សោភា និង ក្មេង​ជាង​វ័យ សឹងតែ​មិន​គួរឲ្យ​ជឿ ។​ទោះបីជា​យ៉ាងណា នៅពេល​ដែល​អ្នក​ម្តាយ​រូបនេះ បាន​ជួប​កូន​របស់​ខ្លួន ជា​លើកដំបូង បន្ទាប់​ពី​វះកាត់​កែ​សម្រស់ កូនស្រី​តូច​របស់​ខ្លួន បាន​យំ និង​ភ័យខ្លាច ដោយ​ឃើញ​រូប​ម្តាយ ខុសស្រឡះ​ពីមុន ។​

​ការវះកាត់​កែខៃ​សម្រស់ បាន​ក្លាយ​ជា​វិធីសាស្ត្រ ដ៏​មាន​ប្រសិទ្ធភាព ដែល​បម្រើ​ដល់​សម្រស់ ស្ត្រី​នៅ​ជុំវិញ​ពិភពលោក ។ បើ​វា​ជា​ចរន្ត​សំខាន់​សម្រាប់​ស្ត្រី ជាពិសេស សិល្បៈករ វា​ក៏​បាន​ផ្តល់​ផលប៉ះពាល់​ផងដែរ ដោយ​អ្នកខ្លះ​ញញឹម និង​ខ្លះ​យំ ដើម្បី​ទទួលបាន​បទពិសោធន៍ ដ៏​តក់ស្លុត​នេះ ។​
​នៅ​ពេល​ថ្មីៗ​នេះដែរ ការវះកាត់​កែ​សម្រស់​នៅ​កូរ៉េ ក៏​ទទួល​ការរិះគន់​ផងដែរ នៅពេលដែល អ្នកស្រី Kim Jin អាយុ ២៧ ឆ្នាំ បាន​ធ្វើឲ្យ​កូនស្រី​របស់​ខ្លួន​យំ ព្រោះតែ​មិន​ដឹង​ថា ម្តាយ​របស់​ខ្លួន​បាន​វះកាត់​កែ​សម្រស់ នោះទេ ។​

​ក្រោយពី សម្រាស​កូន​រួច នាង Kim Jin បាន​ឡើង​ទម្ងន់ និង​មាន​រូបរាង​ខុស​ពី​មុន​ដាច់ ធ្វើឲ្យ​នាង​បាក់​ទឹកចិត្ត រហូត​ដល់​ឈាន​ការវះកាត់ ក្បាលពោះ ចង្កា​កើ​ម និង​ចំណុច​ជាច្រើន​ទៀត ដើម្បី​ធ្វើឲ្យ​រូបរាង​ស្រស់ស្អាត តែ​រូប​សម្រស់​នេះ បាន​ធ្វើឲ្យ​កូនស្រី​ជា​ទី​ស្រលាញ់​របស់​ខ្លួន មិន​ទទួលស្គាល់​ទៅវិញ ខណៈ​ស្វាមី​រីករាយ​ជាមួយនឹង​សម្រស់​នេះ ៕​
Daugther fear (5)
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Daugtherfear8_zps270f37bc.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Daugtherfear4_zpsc44dae2c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Daugtherfear7_zpsbdd7fb40.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Daugtherfear2_zpsd8234cfe.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Daugtherfear1_zps6e971a7e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Daugtherfear3_zpsf570eaf3.jpg

មតិយោបល់