ព័ត៌មានជាតិ

មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ ដឹកនាំ​កម្លាំង​ទាហាន​ជាង​១០០​នាក់​សំអាត​ទីធ្លា​វិមាន​រំលឹក​គុណ​យុវជន​ពលី​សម័យ​សង្គ្រាម

​កំពង់ធំ​៖ ឯកឧត្តម មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​ថ្នាក់ដឹកនាំ បាន​ដឹកនាំ​កម្លាំងយោធា​ជាង ១០០ នាក់ ចុះ​សំអាត​ទីធ្លា​បរិវេណ​ជុំវិញ វិមាន​រំលឹក​គុណ​យុវជន​ពលី​សម័យ​សង្គ្រាម និង​មាន​ការចូលរួម​ពី​សំណាក់ មន្ត្រីរាជការ កម្លាំង​ទាំង​៣​ប្រភេទ និង​មន្ទីរ​ជុំវិញ​ខេត្ត​កំពង់ធំ ដើម្បី​ត្រៀម​នឹង​ប្រារព្វ​ពិធី​ទិវា​បុណ្យ​ឯករាជ​ជាតិ និង​ខួបកំណើត​លើក​ទី​៦១ នៃ​ថ្ងៃកំណើត​កងយោធពល​ខេមរៈភូមិន្ទ ៩ វិឆ្ឆិកា ១៩៥៣ និង​៩​វិឆ្ឆិកា​២០១៤ ដែល​និង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ខាងមុខនេះ ។​

​កាល​ចុះ​ធ្វើ​ពលកម្ម​នេះ គឺ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤ ស្ថិត​នៅក្នុង​បរិវេណ​វិមាន រំលឹក​គុណ​យុវជន​ពលី និង​ត្រូវបាន​ចូលរួម​ធ្វើ​ពលកម្ម​សំអាត ជា​រៀងរាល់ឆ្នាំ​ដើម្បី​ជា​ការ​តបស្នង​នូវ​គុណូបការៈ របស់​យុវជន​ដ៏​អង់អាច​ក្លាហាន ហ៊ាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ការពារ​មាតុភូមិ ការពារ​ព្រះមហាក្សត្រ និង​ដណ្តើម​យក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ។​

​ជាពិសេស​ដោយ​មាន​ការ​យកចិត្តទុកដាក់​របស់ ឯកឧត្តម អ៊ុត សំអាន អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន គណៈបញ្ជាកា​ឯកភាព​ខេត្ត​បាន ឯកភាព​ឲ្យ​មន្ត្រីរាជការ កម្លាំង​គ្រប់​ស្ថាប័ន ចូលរួម​សំអាត​បរិវេណ​វិមាន​រំលឹក​គុណ​យុវជន​ពលី ដែល​បាន ពលី​កាល​សម័យ​សង្គ្រាម ដែល​មាន​តាំងតែ​ថ្នាក់ដឹកនាំ រហូត​ដល់​ពលទាហាន បាន​ស្លាប់ ហើយ​បាន​បញ្ចុះ​នៅទីនេះ ។​
​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាកា​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍ថា​ដោយ​ទទួល​បាន​ការ ណែនាំ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាកា​រង​កងយោធពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាកា​យោធភូមិ​ភាគ​ទី​៤ និង​មាន​ការឯកភាព​ពី​ឯកឧត្តម អ៊ុ សំអន អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ឲ្យ​កំ​ម្លាំង​ចំណុះ​ឲ្យ​តំបន់សឹកជាង​១០០​នាក់ រួម​ជាមួយ​តាម​បណ្តា​មន្ទីរ​ជុំវិញ​ខេត្ត និង​កម្លាំងប្រដាប់អាវុធ​ទាំង​៣ ចុះ​ធ្វើ​ពលកម្ម​សំអាត​ធ្វើ​អា​នាម័យ​ក្នុង​បរិវេណ វិមាន​រំលឹក​គុណ​យុវជន​ពលី ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ ការពារ​ទឹកដី​នេះ ក្នុង​គោលបំណង់​ការធ្វើ​ពល​លកម្ម​ថ្ងៃនេះ គឺ​ក្នុង​គោលបំណង​អបអរសាទរ ទិវា​បុណ្យ​ឯករាជ​ជាតិ និង​ជា​ខួបកំណើទ​លើក​ទី​៦១ របស់​កង​យោធពលខេមរៈភូមិន្ទ និង​មាន​គំរោង​គោរព្វ និង​ធ្វើ​ពិធី​ដ៏​ធំ​នៅ​វិមាន​រំលឹក​ខួប​យុវជន​ពលី​សម័យ​សង្គ្រាម​នេះ ៕

2014-11-03_133343
2014-11-03_133355

2014-11-03_133408

មតិយោបល់