ព័ត៌មានជាតិ

ករណីបុរសម្នាក់ឆក់ត្រី បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯង

កណ្ដាល: ករណីឆក់ត្រីឆ្លងចរន្តអគ្គិសនី (ស្លាប់) ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីព្រឹក នៅចំណុចដងទន្លេមុខវត្តដងគោម ភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ រ៉នណូ ស្រ៊ុន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ មានទីលំនៅ ភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី៥​ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះរបស់ខ្លួន ដើម្បីទៅឆក់ត្រីនៅចំណុចតាមច្រាំងដងទន្លេមុខវត្តដងគោម ហើយក៏ទៅបាត់រហូតពុំឃើញត្រឡប់មកផ្ទះវិញឡើយ ។ លុះព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីបងប្អូនសាច់ញាតិ បាននាំគ្នាដើររកប្រទះឃើញជនរងគ្រោះខាងលើ ស្លាប់នៅមាត់ទឹកច្រាំងដងទន្លេដោយ មានឧបករណ៍ដងសម្រាប់ឆក់ត្រីក្បែរខ្លួនជនរងគ្រោះចំណុចមុខវត្តដងគោម បន្ទាប់បងប្អូនជនរងគ្រោះបាន
រាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ នគរបាលកំពង់អុស និងផ្នែកជំនាញស្រុក ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍ លោកមេភូមិ គ្រូពេទ្យ ដើម្បីពិនិត្យលើដងខ្លួនសាកសព ។

ការសន្និដ្ឋាន៖ សាកសព ស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីក្នុងទឹក ហើយឆក់ស្លាប់ខ្លួនឯង សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់