ព័ត៌មានជាតិ

មុននេះបន្តិច លុចស៊ីស RX300 បុកម៉ូតូមួយគ្រឿងអូសប្រហែលជា១០០ម៉ែត្រ

ភ្នំពេញ: មុននេះបន្តិចមាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត លុចស៊ីស RX300 ស្លាកលេខភ្នំពេញ 2AG 8745 បុកជាមួយម៉ូតូមួយគ្រឿងអូសប្រហែលជា ១០០ម៉ែត្រ បណ្តោលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ចូលទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងនៅភូមិ តាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែឯកម្ចាស់រថយន្ត សន្លប់ឈឹង សង្ស័យមានអំពើហឹង្សាកើតឡើង។

ចំពោះម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់