តារាប្រដាល់ ចិត្តឆេឆាវ កែវ រំចង់ បានចាញ់ អ្នកប្រដាល់ កណ្តាប់ដៃត្រង់ ម៉ឺន សុភា ដោយអាជ្ញាកណ្តាល បញ្ឈប់ការប្រកួតនៅ ទឹកទី ២ ខណៈដែលរាប់ ៣ ដងទៅហើយនោះ ។ ការប្រកួតរបស់ រំចង់ និង ម៉ឺន សុភា ធ្វើឡើង នៅលើសួនមុខវត្តមុទុមវត្តី ដោយម៉ឺន សុភា បានវាយរំចង់ ឲ្យត្រដាបត្រដួស នៅលើសង្វៀន ដោយចាញ់យ៉ាងអាម៉ាស ជាទីបំផុត មិនអាចសងសឹកបានឡើយ ហើយក៏ជាលទ្ធផលមួយឆ្លុះបញ្ជាំងថា ប្រជាប្រិយភាពរបស់ រំចង់ កាន់តែធ្លាក់ដុនដាបទៅៗ ។
បើទោះបីជា កែវ រំចង់ កាលពីពេលកន្លងទៅបាន ផ្តួលកីឡាករ ពុធ ហុច មែន តែមិនបានសបញ្ជាក់ថា ប្រជាប្រិយភាពរបស់ខ្លួន អាចទាញ់ឡើងវិញឡើយ ស្របពេលដែលមានភាពដិតដាម ចាញ់ វង្ស ណយ ប៉ុន្មានលើកនោះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់