ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ រង​ការរិះគន់ បេះដូង​លើ​ដប​ស្រា មិន​ដូច សន សៀវ​ម៉ី

​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​វីដេអូ​វិភាគ លើ តារាចម្រៀង ព្រាប សុវត្ថិ ដោយ​យក​ទៅ​ធៀប​នឹង ម្ចាស់​មេដាយមាស សន សៀវ​ម៉ី ដោយ​ចោទ​ជា​សំនួរ​ថា តើ​មួយណា ជា​អ្នកតំណាង​ជាតិ ពិតប្រាកដ​នោះ ?

​បន្ទាប់​ពី សន សៀវ​ម៉ី ទទួល​បាន​មេដាយមាស តៃខ្វាន់​ដូ Incheon Asian Game 2014 នោះ ទទួលបាន​ការចាប់អារម្មណ៍ យ៉ាង​ព្រោងព្រាត ដែល​ធ្វើឲ្យ មាន​ការសរសើរ និង​យក​កីឡាការិនី​រូបនេះ យក​ទៅ​ធៀប ជាមួយនឹង​លោក​ព្រាប សុវត្ថិ ដើម្បី​រីះគន់​លើ​កំពូល​តារាច​ម្រៀង​រូប​នេះ ទៅវិញ ដែល​ជា​ហេតុ​មួយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​តារា​រូបនេះ មាន​កំហឹង​យ៉ាង​ខ្លាំង ដូច​គេ​យក​ភ្លើង​មក​ដាក់​លើ​ដើមទ្រូង ដោយ​សួរ​ណែនាំ វែកមុខ អ្នក​ដែល​បង្កើត​ឃ្លិប​វីដេអូ​នេះ ឡើង ។

​ការរិះគន់​ចំៗ​នេះ ដោយ​ដៀល​ថា​លោក សុវត្ថិ ជា​តារា​ចម្រៀង​ចាស់វស្សា តែ​មិន​អាច​ធ្វើ​គំរូ​ដល់​ក្មេង​សារ​ក្រោយ​បាន ទទួល​ការថត​ស្ពតពាណិជ្ជកម្ម​ស្រាបៀ​រ ខណៈ​ដែល​មិន​ដឹង​ថា ស្រា​បៀរ​អង្គរ បាន​ធ្វើឲ្យ​ជះឥទ្ធិពលដ​ល់​អាយុជីវិត មនុស្ស​រាប់រយ​នាក់ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះតែ​ស្រា​នេះ ។ នេះ​បើ​តាម​សម្តី ដែល​បាន​និយាយ​នៅក្នុង​ឃ្លិប​វីដេអូ​នេះ ។​ទោះជា​យ៉ាង​ណ យើង​ត្រូវ​វី​ភាគ ឲ្យ​ស៊ីជម្រៅ​ទៅ យើង​មិន​អាច​ថា ដូច្នោះ​ទេ អាជីព​តារា ជា​រឿង​ធម្មតា ទេ ការទទួល​ថត​ស្ពត ផ្សេងៗ វា​គ្មាន​អ្វី​ទៅ​ខុស​នោះទេ ការ​ធៀប​នេះដែរ វា​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​តារា​រូប​នេះ តែបើ​យើង​ហាន​ថា ដូច​នោះ គួរតែ ស្តីបន្ទោស​ទៅ​លើ ក្រសួង​ពាក់​ព័ទ្ធ ទើប​អាច​ត្រូវ​ជាង បើ​ថ្នាក់​លើ​មិន​បើកដៃ​ឲ្យ​ការផ្សាយ​យ៉ាង​ហូរហៀ​រលើ​ស្រា ថ្នាក់ក្រោម​មិន​ហាន​នោះទេ​។

​មុខតំណែង ពីរ​ដាច់​ដោយឡែក​ពីគ្នា យើង​មិន​អាច​យក​ធៀប​បានឡើយ សន សៀវ​ម៉ី ជា​កីឡាការិនី ហើយ​តារា​ចម្រៀង ព្រាប សុវត្ថិ ជា​សិល្បៈករ ហើយ​ការផ្សព្វផ្សាយ​តំណាង​ជាតិ​ក៏​ដាច់​ដោយឡែក​ពី​គ្នា​ដែរ មិន​អាច​ធៀប​ទៅ​តាម​អ្វី​ដែល​នឹកឃើញ​នោះទេ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​សិល្បៈ យ៉ាងគំហុក ៕
ទស្សនា​ឃ្លិបដូចខាងក្រោមនេះ​៖

Sovath

មតិយោបល់