ព័ត៌មានជាតិ

ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្មាន​ប្រណី​ទីបំផុត​ត្រូវ​ចូល​អន្ទាក់​ប៉ូលីស​

​បាត់ដំបង​៖ ក្រុម​ក្មេង​ទំនើង​ចំនួន 3 នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ដេញ​ក្របួច​បាន​ចំនួន​ពីរ​នាក់​កាលពី​វេលា​ម៉ោង 10 និង 20 នាទី យប់​ថ្ងៃ​ទី 6-11-14 ត្រង់​ចំនុច​ព្រៃ​កូន​ខ្លា ក្នុង​សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង​បន្ទាប់ពី​ក្រុម​នេះ​បាន​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​ពីរ​ដើម​ជិះ​ម៉ូតូ​​ដេញ​កាប់​លើ​ជនរងគ្រោះ​នៅ​ចំនុច​ភូមិ​អូរ​តា​គាំ 1 សង្កាត់​ទួល​តា​ឯក​រួចមក​. ។​

តាម​ការអះអាង​ពី​លោក ស៊ន កុសល នាយផ្នែក​ព្រហ្មទណ្ឌ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ក្រុមក្មេង​ចំនួន 3 នាក់​ដែល​បាន​ប្រើប្រាស់​ម៉ូតូ​ម៉ាក Dream ព៌ណ​ខ្មៅ​ស៊ែរី​ឆ្នាំ 2014 ពាក់​ស្លាក​លេខ​បាត់ដំបង 1Q 6228 បាន​ដក​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​ពីរ​ដើម​ដោយ​ពួកគេ​បាន​បើក​ដេញ​​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Icon ព៌ណ​សខៀវពាក់​ស្លាក​លេខ ពោធិសាត់ 1E 1020 ដែល​កំពុង​ជិះ​​គ្នា 3 នាក់​ដូចគ្នា​ក្នុង​ទិសដៅ​ពី​ចំនុច​ពេទ្យ​ព 2 ទៅ​ភូមិ​អូរ​តា​គាំ 1 ។​
លោក​នាយផ្នែក​បាន​បន្ត​ទៀតថា លុះ​ទៅដល់​ចំនុច​កើតហេតុ​ជនរងគ្រោះ​ក៏​បាន​ដួល​ម៉ូតូ​​ដោយ​ឃើញ​សភាព​ការ​ដូចជា​មិន​ស្រួល​ក៏​បាន​រត់​យករួចខ្លួន​តែម្តង​ចំណែក​ម៉ូតូ​ដែល​នៅ​ទីនោះ​ត្រូវ​​ក្រុម​ក្មេង​បង្ក​កាប់​ចិញ្ច្រាំ​ខ្ទេចខ្ទី​អស់​ជាច្រើន​កន្លែង​. ។ ភ្លាមៗ​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ក្រុង​​បាត់ដំបង​បាន​ចេញ​ប្រតិបត្តិការ​តាម​ប្រមាញ់​ក្រុម​នេះ​រហូត​ធ្វើ​ការឃាត់ខ្លួន​បាន​ចំនួន​ពីរ​នាក់​នាំ​មក​​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ​. ។​

ទន្ទឹម​នឹង​មាន​ការដាក់​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ​ថា វុទ្ធី ផង​នោះ​ជនសង្ស័យ​​ដែល​មានឈ្មោះ អឿ​ម ចាន់​រស្មី ភេទ​ប្រុស អាយុ 18 ឆ្នាំ​រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក​​និង​ឈ្មោះ ជាន សុ​វណ្ណា​រ័ត្ន ភេទ​ប្រុស អាយុ 18 ឆ្នាំ​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ បាន​សារភាព​ថា​​បក្សពួក​របស់​គេ​ម្នាក់​ទៀត​ដែល​បាន​រត់​រួច​មាន​ឈ្មោះ តេះ ភេទ​ប្រុស អាយុ 18 ឆ្នាំ​មាន​ទីលំនៅ​មិន​ពិតប្រាកដ ចំណែក​ការដេញ​កាប់​នេះ​ដោយសារតែ​ពួកគេ​បាន​តាម​រក​មុខសញ្ញា​ដែល​ធ្លាប់​ទំនាស់​គ្នា​​ពី​លើក​មុន​ហើយ​ជិះ Icon ស​ខៀវ​ដូច​គ្នា​ប៉ុន្តែ​ក្រោយ​ពេល​កាប់​រួច​ទើប​ដឹងថា​ជា​ការភ័ន្តច្រឡំ​សោះ​. ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បើ​ជនរងគ្រោះ​រត់​មិនទាន់​ទេ​នោះ​វា​គឺជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​​ដោយ​ចេតនា​ហើយ ប៉ុន្តែ​ពេល​ដែល​មនុស្ស​រត់​រួច​ពួកគេ​បាន​កាប់​ទៅលើ​ម៉ូតូ​វិញ​ដូច្នេះ​វា​បានប្រែក្លាយ​​ទៅ​ជា​បទ​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​វិញ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​​បញ្ជូន​ខ្លួន​ជន​ទាំង​ពីរ​នាក់​ព្រម​ទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​ពីរ​ដើម​ផង​នោះ​ទៅកាន់​សាលាដំបូង​ខេត្តហើយ​​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​. ៕​
2014-11-08_080918

មតិយោបល់