ព័ត៌មានជាតិ

ករណីប្លន់នៅពោធិ៍សែនជ័យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​

ក្នុងចំណោម​បក្ខពួក​៦ទៅ៧ នាក់ ដែលបានប្លន់​នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ នៅរាត្រីថ្ងៃទី​២៦ ខែធ្នូ នេះ​សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពប្លន់ភ្លាមៗនោះ ។​

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក សមត្ថកិច្ចបានឃាត់ខ្លួន កាលពីវេលាម៉ោង ៩ និង​ ៤៤ នាទីយប់ គឺក្រោយក្រុមចោរធ្វើសកម្មភាពបាន១ម៉ោង សមត្ថកិច្ចបានចាប់បានបក្ខពួកវាម្នាក់នៅក្បែរវត្តពោធិ៍វន្ត័យកមកធ្វើការសួរនាំ ។

សមត្ថកិច្ចបន្តទៀតថា ក្នុងអំពើបាញ់ប្លន់នេះដែរ ក្រុមចោរបានបាញ់ឲ្យរបួសជនរងគ្រោះម្នាក់ចំក្បាលពោះ ។ ហើយជនរងគ្រោះមិនមែនជាម្ចាស់ផ្ទះទេ គឺជាបងប្អូនជីដូនមួយដែលចូលមកជួយក៏ត្រូវជនសង្ស័យបាញ់របួសតែម្តងទៅ ។ ចំណែកទ្រព្យសម្បត្តិដែលបាត់បង់សមត្ថកិច្ចនៅមិនទាន់ដឹងថាមានអ្វីខ្លះទេ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ ៕

មតិយោបល់