ព័ត៌មានជាតិ

Real Madrid លុត ក្លិប Rayo Vallecano សឹង​មិន​ឲ្យ​ត​ដៃរួច​

អេ​ស្ប៉ាញ​៖ ក្លិប​អធិរាជ​ស Real Madrid បាន​វិលត្រឡប់​ទៅ​គ្រប់គ្រង​កំពូល​តារា​ក្នុង​ក្របខណ្ឌ La Liga សារជាថ្មី​ម្តងទៀត​ហើយ កាលពី​រាត្រី​ទៀប​ភ្លឺ ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ ដោយ​លុត​ក្លិប Rayo Vallecano ដោយ​លទ្ធផល ៥ ទល់នឹង ១ នៅ​ពហុ​កីឡដ្ឋាន Bernabeu ។​

​កាលពី​ថ្ងៃ​ទី ៨ ខែ វិច្ឆិកា​នេះ​ដែរ ក្លិប Barcelona អាច​យកឈ្នះ​គូប្រកួត Almeria​ ទាំង​ប្រផិតប្រផើយ ដោយ​គ្រាប់​បាល់ ២ ទល់នឹង ១ តែប៉ុណ្ណោះ ។​
​សម្រាប់​គ្រាប់​បាល់ Real Madrid ដំបូង​រកបាន​ដោយ​កីឡាករ ងើប​ពី​របួស Gareth Bale នៅ​នាទី ទី ៩ និង​នាទី ៤០ ដោយ Sergio Ramos ។ ក៏​ប៉ុន្តែ​នៅ​នាទី ៤៤ កីឡាករ Alberto Bueno របស់ Rayo Vallecano មានឱកាស​បំបែក​ពងមាន់ ក្លិប Real Madrid វិញ ។ នៅ​នាទី ៥៥ Toni Kroos បាន​ជួយ​ឲ្យ​ក្លិប Real Madrid ឈ្នះ​ដោយ​សុវត្ថិភាព ដោយ​លទ្ធផល ៣ ទល់​និង ១ ខណៈ​ដែល កីឡាករ​សញ្ជាតិ​បារាំង Karim Benzema រក​បាន​គ្រាប់​បាល់​នៅ​នាទី ៥៨ និង Cristiano Ronaldo រក​បាន​នៅ​នាទី ៨៣ ជា​គ្រាប់​បាល់​បញ្ចប់​យកឈ្នះ​ដោយ​លទ្ធផល ៥ ទល់នឹង ១ ឡើង​ទៅ​កាន់​កំពូល​តារាង ដោយ​មាន​ពិន្ទុ ២៧ ហើយ Barcelona ២៥ ក្នុងចំណោម ១១ ប្រកួត​ដូចគ្នា​នោះ ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម រងចាំ ១០ វី​នាទី នោះ ឃ្លិប​វីដេអូ​នឹង​ដំណើរការ​ដោយ​ខ្លួនឯង ៖​
Real Madrid 5 – 1 Rayo Vallecano

Almeria 1 – 2 Barcelona

Gareth-Bale-009

មតិយោបល់