ព័ត៌មានជាតិ

ក្លិប​បិសាច​ក្រហម ឈ្នះ​ទាំង​លំបាក ខណៈ​ដែល​តោ​ខៀវ​នៅតែ​ជា​ក្លិប​ខ្លាំង

​អង់គ្លេស​៖ ក្លិប​បិសាច​ក្រហម Manchester United កាលពី​រាត្រី​យប់មិញ​នេះ ធ្វើ​បាន​យ៉ាង​ជោគជ័យ ដោយ​អាច​យកឈ្នះ​ក្លិប Crystal Palace ដោយ​លទ្ធផល ១ ទល់នឹង ០ ខណៈ​ដែល​ស្វែងរក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​បម្រុង Mata បំប៉ោង​សំណាញ់​គូ​ប្រកួត នៅ​នាទី ៦៧ ក៏​ជា​វីរៈបុរស ផងដែរ ។
​ជាមួយ​នឹង​ជ័យជម្នះ​នេះ បិសាច​ក្រហម បាន​ឡើង​មក​កាន់​លេខ​រៀង​ទី ៦ ជា​បណ្តោះអាសន្ន ដោយមាន ១៦ ពិន្ទុ ក្នុងចំណោម ១១ ប្រកួត​នោះ ។
​អ្វី​ដែល​យើង​កាន់តែ​ចាប់អារម្មណ៍​បំផុត​នោះ គឺ ក្លិប​តោ​ខៀវ Chelsea នៅ​តែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន ដោយ ១១ ប្រកួត ស្មើ ជាមួយនឹង​បិសាច​ក្រហម​តែ ១ ប៉ុណ្ណោះ ក្រៅពី​អ្នកឈ្នះ​ទាំងអស់ ដោយ​បូក​រួម​ទាំង រាត្រី​យប់មិញ យកឈ្នះ​ក្លិប​ហង្ស​ក្រហម Liverpool ដោយ​លទ្ធផល ២ ទល់នឹង ១ ខណៈ​ដែល​ខ្លួន​ជា​ភ្ញៀវ​នោះ ។ លទ្ធផល​ឈ្នះ​នេះ បាន​ធ្វើឲ្យ​តោខៀវ កាន់តែ​មាន​ពិន្ទុ​ឃ្លាតឆ្ងាយ​ពី​បិសាច​ក្រហម និង​ឈ្នះ Southampton តែ ៤ ពិន្ទុ តែប៉ុណ្ណោះ ពោល​គឹ ២៩ និង ២៥ ។​
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ពេល​ចុច​សូម​រងចាំ ១០ វិនាទី នោះ​ឃ្លិប​វីដេអូ​នឹង​ដំណើរការ​ដោយ​ខ្លួនឯង ៖​
Manchester United 1 – 0 Crystal Palace

Liverpool 1 – 2 Chelsea

Mata

មតិយោបល់