ព័ត៌មានជាតិ

ជនជាតិ​វៀតណាម​៣​នាក់ បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរិត​ទារលុយ ជនរងគ្រោះ​១០​នាក់ ត្រូវបាន​ឃាត់ខ្លួន​

​កំពង់ធំ​៖ ផ្អើល​ទូទាំង​ខេត្ត​កំពង់ធំ ដោយសារតែ​មាន​ករណី ដែល​មិន​នឹកស្មាន បាន​កើតឡើង​នៅក្នុង​ទឹកដី ខេត្ត​កំពង់ធំ ដោយសារតែ​មាន​ជនល្មើស​៣​នាក់ បាន​ប្រព្រឹត្ត​បទល្មើស ចាប់ជំរិត​មនុស្ស​ចំនួន​១០​នាក់ ដើម្បី ធ្វើ​ទារុណកម្ម បង្អត់អាហារ ព្រមទាំង​បង្ខាំង​ទុក​ក្នុង​បន្ទប់ ដើម្បី​ជំរិត​ទារប្រាក់ ត្រូវបាន​លោក​វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងកា​រង​ទទួលបន្ទុក​នគរបាល​ព្រហ្ម​ទ​ណ្ទ ដោយ​បាន​ទទួល​ពី​លោក ជូ សំអាន ស្នងការ​នៃ ស្នងការ​ខេត្ត​កំពង់ធំ ចុះ​ប្រតិបត្តិ​ការឡោមព័ទ្ធ​ជនសង្ស័យ​។​

លោក​វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា បានឲ្យដឹងថា ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​ថា ផ្ទះ​ជនសង្ស័យ​ខាង លើ​មាន​ករណី​បង្ខាំង​មនុស្ស និង​ធ្វើ​ទារុណកម្ម ក្នុង​គោលបំណង​ជំរិត​ទា​លុយ ទើប​លោក​បាន​ទទួលបញ្ជា ពី​លោកស្នងការ និង​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឲ្យ​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្ម​ទ​ណ្ទ ព្រមទាំង​កំលាំង​របស់​អធិការ​ស្រុក ប្រាសាទ​បាល្ល័​ង ចុះ​ឡោមព័ទ្ធ​នៅ​ថ្ងៃ​ទី​៨ ខែ​១១ ឆ្នាំ ២០១៤ បង្ក្រាប​ករណី បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារ​ប្រាក់​មួយ​ករណី ស្ថិតនៅ​ភូមិ​ក្រយា​ជើង ឃុំ ក្រ​យា ស្រុក​ប្រាសាទ​បាល័​ង្គ ចាប់​ឃាត់ខ្លួន​ជនល្មើស​៣​នាក់ ជនជាតិ​វៀតណាម​២​នាក់ ជនជាតិ​ខ្មែរ​ម្នាក់​ភេទ​ស្រី​និង​បាន រំដោះ​យក​ជនរងគ្រោះ ជា​ជនជាតិ​វៀតណាម ១០​នាក់ ស្រី​២​នាក់ និង​បាន​រឹបអូស​យក​វត្ថុតាង​រួមមាន រថយន្ត​កា​ម៉ា​រី ១​គ្រឿង ប្រាក់​ដុល្លា​ខ្លែងក្លាយ ២​ម៉ឺន​ដុល្លារ លោក បានបញ្ជាក់​ថា​ករណី​នេះ គឺ​រូប​លោក និង​មន្ត្រីក្រោមឱវាទ​ដែល​សមត្ថកិច្ច​ជំនាញ​ព្រហ្ម​ទ​ណ្ទ បាន​ខិតខំ​ប្រឹង ប្រែង​និង​ដុតដៃ​ដុតជើង ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយះពេល ២​ថ្ងៃ​ពេញ ក្នុង​ការតាមដាន​មុខសញ្ញា​ជនសង្ស័យ និង​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជោគជ័យ​។​

​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​រំដោះ​បាន មាន​ឈ្មោះ​ទី​១ ខ្វៀន ឌី​ទី ភេទ ប្រុស អាយុ​២៨​ឆ្នាំ នៅ​ខេត្ត​តៃនីញ ទី​២ ហ្វាម កុង​ហ៊ុយ ភេទ ប្រុស អាយុ ២៣​ឆ្នាំ ខេត្ត​តៃនីញ​ទី​៣ ឈ្មោះ ង្វៀន ម៉ាច​ទាន ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅ​ក្រុង​ដា​ណាំង ទី​៤ ឈ្មោះ ជិន វ៉ាន​ស៊ុយ អាយុ ៥៨​ឆ្នាំ នៅ​ក្រុង​ហូ​ជី​ង​មិញ ទី​៥ ឈ្មោះ ហ្វាម វ៉ាន់​ងា ភេទ ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ខេត្ត​តៃនីញ ទី ៦ ឈ្មោះ ងៀ​ន ឌី​ញ​ជី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ខេត្ត​ឡុង ងា​ន ទី​៧ ឈ្មោះ ងៀ​ន ថាញ់​វិញ ភេទ ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ខេត្ត​តៃនីញ ទី​៨ ឈ្មោះ ងៀ​ន ធិធាន​ចិន ភេទ ស្រី អាយុ ៣៤​ឆ្នាំ នៅ​ក្រុង​ហូ​ជី​ង​មិញ ទី​៩ ឈ្មោះ ជឿ​ង ធិ​ជិលី ភេទ ស្រី អាយុ​២៣​ឆ្នាំ នៅ​ខេត្ត​ប៉ិញ​យឿង ទី​១០ ឈ្មោះ ថា​ន លីម​ងិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ខេត្ត​តៃនីញ ជនរងគ្រោះ​ទាំង​១០​នាក់ ត្រូវបាន​បញ្ជូន​ទៅ ស្រុកកំណើត​៣​នាក់​ហើយ ជនរងគ្រោះ​ទាំងអស់​ជា​ជនជាតិ​វៀតណាម​។​

​ជនសង្ស័យ​៣​នាក់ មានឈ្មោះ ហួ តាប់ ហៅ​បង​សា​វ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម កាន់​អត្តសញ្ញាណប័ណ្ណ​ខែ្មរ ទី​២​ឈ្មោះ ធឿន ស្រី​តូច ភេទ ស្រី​អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ ជា​ប្រពន្ឋ​របស់​ឈ្មោះ ហួ តាប់ ទី​៣ ឈ្មោះ ង្វៀង វ៉ាន់ធឿ​ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ខេត្ត​ឡុង​អាន ជា​ជន​ដៃ ដល់​ក្នុង​ការធ្វើ​ឃាតកម្ម ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ៕

​ជនជាតិ​វៀតណាម​៣​នាក់ បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរិត​ទារលុយ ជនរងគ្រោះ​១០​នាក់ ត្រូវបាន​ឃាត់ខ្លួន​

Vn (2)
Vn (1)

មតិយោបល់