ថ្មីៗនេះ លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook បានបង្ហាញពីមូលហេតុ ដែលនាំឲ្យលោក ពាក់អាវយឺតនោះរាល់ថ្ងៃ ប៉ុន្តែលោកអ្នកមានដឹងទេថា មានមនុស្សល្បីៗប៉ុន្មានរួបដែលមានទម្លាប់ដូច្នោះ?
ខាងក្រោមនេះគឺជាបុគ្គលិកល្បីៗដែលនិយមស្លៀកពាក់នូវសម្លៀកបំពាក់ដដែលៗ ប្រចាំថ្ងៃ និងប្រចាំកម្មវិធី៖
១. លោក Steve Jobs សហស្ថាបនិក Apple អាចនិយាយបានថា ជាបិតា iPhone។ ជាទម្លាប់លោកតែងតែពាក់អាវយឺតមូលក ដៃវែង និងខោខាប៊យ ហើយបើតាមសំដីរបស់លោកនេះ ខោអាវនេះ លោកបានឲ្យអ្នករចនាម៉ូដ ផលិតឲ្យលោកជាច្រើនសន្ធឹក។
២. លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook ក៏មានទម្លាប់ដូចគ្នាទៅនឹង Steve Jobs ដែរ ហើយបើតាមសំដីដែលោកធ្លាប់និយាយនោះ គឺលោកបានយកគំរូបតាម Steve Jobs គ្រាន់តែថា អាវរបស់លោកដៃខ្លី និងមានរូបនិមិត្តសញ្ញា Facebook។
៣. តារាសម្ដែងជើងចាស់ និងល្បីឈ្មោះរបស់ឥណ្ឌា គឺអ្នកស្រី Simi Garewal។ អ្នកស្រីចូលចិត្តស្លៀកពាក់ពណ៌សបំផុតនៅពេលចូលរួមក្នុងកម្មវិធីផ្សេង ដោយសម្លៀកបំពាក់របស់អ្នកស្រីភាគច្រើនគឺពណ៌ស។
៤. លោក Karl Lagerfeld អ្នកច្នៃម៉ូដដ៏ល្បីរបស់អាល្លឺម៉ង់ និងមនុស្សភាគច្រើនស្គាល់លោកតាមរយៈយីហោ “Chanel”។ លោកចូលចិត្តពាក់អាវក្នុងពណ៌ស ស្រោមដៃពណ៌ខ្មៅ វ៉ែនតាពណ៌ខ្មៅ និងអាវធំពណ៌ខ្មៅ នេះជាទម្លាប់របស់គាត់នៅពេលចេញមកខាងក្រៅ។
៥. លោក Tom Ford អ្នករចនាម៉ូដអាមេរិក។ លោកចូលចិត្តស្លៀកអាវធំខាងក្រៅ និងអាវក្នុងពណ៌ស ជាពិសេសនៅហៅប៉ាវអាវមានក្រណាត់ពណ៌ផងដែរ ទម្លាប់បែបនេះ គឺលោកប្រើនៅពេលចូលរួមកម្មវិធី តែកុំច្រឡំថាគាត់មានតែមួយសម្រាបណា។
៦. លោក Michael Kors អ្នករចនាម៉ូដសម្លៀកបំពាក់នារី។ លោកជាមនុស្សដែលចូលចិត្តពណ៌ខ្មៅបំផុត នៅពេលលោកចេញទៅណាម្ដង គឺប្រើសម្លៀកបំពាក់ពណ៌ខ្មៅជានិច្ច ជាពិសេសរំលេចជាមួយវ៉ែនតាខ្មៅផងដែរ៕
មតិយោបល់