ព័ត៌មានជាតិ

ចោរ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​កែច្នៃ​ចរន្តអគ្គិសនី​ធ្វើ​សកម្មភាព​បាញ់​សត្វ​ឆ្កែ ត្រូវ​សមត្ថកិច្ច​ប្រទះ​ឃើញ​ដេញចាប់បាន​ម្នាក់​បង្ក​ភាព​ភ្ញាក់ផ្អើល​ទាំង​យប់​

​ ​ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​ប្រទះ​ឃើញ​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​កែច្នៃ​ចរន្តអគ្គិសនី​កំពុងតែ​ធ្វើ​សកម្មភាព បាញ់​សត្វ​ឆ្កែ​តែ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ដេញ​ចាប់​យ៉ាង​ប្រសេកប្រសាច​ពេញ​ផ្លូវ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់​។​
​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​០៥​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ឋរុស្សី ទល់មុខ​និង​ដេប៉ូ​លក់​គ្រឿងសំណង់​គ្រប់​ប្រភេទ ថា​ន ព្រិល ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅពេល​កើតហេតុ​មាន​ចោរ​ចំនួន​២​នាក់​ប្រដាប់​ដោយ កាំភ្លើង​កែច្នៃ​អគ្គិសនី​បាន​ធ្វើ​សកម្មភាព​បាញ់​សត្វ​ឆ្កែ​នៅ​ម្តុំ​ភូមិ​ចំការឪឡឹក​ក្រោយមក​ក៏​ប្រទះ​និង​សមត្ថកិច្ច​ដែល​កំពុង​ធ្វើការ​ជិះ​ល្បាត បន្ទាប់​មក​សមត្ថកិច្ច​ក៏​ចាប់ផ្តើម​ដេញ​ស្ទាក់​ចោរ​ទាំង​២​នាក់​នោះ ប៉ុន្តែ​ចោរ​ទាំង​២​នាក់​នោះ បានដឹងខ្លួន ទាន់​ក៏​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​យ៉ាង​លឿន​ពី​ភូមិ​ចំការឪឡឹក​រហូតមក​ដល់​រង្វង់​មូល​ចោមចៅ ហើយ​សមត្ថកិច្ច​នៅ​តែ បន្តសកម្មភាព​ដេញ​តាម​ចោរ​ទាំង​២​នាក់​នោះ រហូតមក​ដល់​ចំណុច​ក្បែរ​និង​អាកាស​យាន្តដ្ឋាន​ភ្នំពេញ​អន្តរជាតិ ទល់មុខ​និង​ដេប៉ូ​លក់​គ្រឿងសំណង់​គ្រប់​ប្រភេទ ថា​ន ព្រិល សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​បំបុក​និង​ម៉ូតូ​ចោ​រទាក់​ឆ្កែ ទាំង​២​នាក់​នោះ បណ្តាល​ឲ្យ​ម៉ូតូ​សមត្ថកិច្ច​និង​ម៉ូតូ​ចោរ​ទាក់​ឆ្កែ​ទាំង​២​នាក់​នោះ​ដួល​ពេញ​ផ្លូវ ។​បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់ខ្លួន​ចោរ​ទាក់​ឆ្កែ​បាន​១​នាក់​មាន​ឈ្មោះ​ថា សុ​យ សុធី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រម​ទាំង​ឧបករណ៏​សម្រាប់​បាញ់​ឆ្កែ​មានដូចជា កាំភ្លើង​កែច្នៃ​ចរន្ត​អគ្គិសនី​,​ចម្ពាមកៅស៊ូ​,​ខ្សែភ្លើង​អាគុយ​និង​សំភារៈ​ផ្សេងៗ​ទៀត​។​ចំណែកឯ​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​និង​នាំខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​និង​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាកា​៕

2014-11-11_153010

មតិយោបល់