ព័ត៌មានជាតិ

ហាងឆេង​ជ្រូក​សាច់​ត្រូវ​ឈ្មួញ​ទម្លាក់​ថ្លែឯ​ចំណី​បំប៉ន​គ្រប់​ប្រភេទ​កាន់តែ​តម្លើង​ខ្ពស់​

​ខេត្ត​កំពត: ឥឡូវនេះ​ហាងឆេង​ជ្រូក​រស់​ត្រូវបាន​ក្រុម​ឈ្មួញ​ទម្លាក់​តម្លៃ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ចំណី​ឬ​អាហារ​បំប៉ន​គ្រប់​ប្រភេទ​បែរជា​ឡើងថ្លៃ​ហួសហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​ស្ថិត​តាម​តំបន់​នានា​ជួប​បញ្ហា​លំបាក​។​
ជាទូទៅ​ការលក់​ជ្រូក​រស់​កាលពីដើម​ខែ​វស្សា​កន្លងមក​គឺ​មាន​តម្លៃ​ខ្ពស់​បើ​ប្រៀបធៀប​គ្នា​ទៅ​ខុសគ្នា​ដូច​មេ​ឈ​និង​ដី ដែល​ជា​កក្តា​មួយ​ដ៏​សំខាន់​ក្នុង​ការលើកស្ទួយ​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នីមួយៗ​កាន់តែ​មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
អ្នក​ចិញ្ចឹម​ជ្រូក​ជាច្រើន​បាន​លើកឡើង​ថា កាល​ឆ្នាំមុន​ការលក់​ជ្រូក​រស់​១​គីឡូក្រាម​បាន​កម្រៃ​ចាប់ពី​១០៧០០​ទៅ​១១០០០​រៀល​ប៉ុន្តែ​បច្ចុប្បន្ន​ជ្រូក​សាច់​រស់​នៅ​ត្រឹម​តម្លៃ​៧៥០០​ទៅ​៨០០០​រៀល​ប៉ុណ្ណោះ​។​នេះ​បើ​យើង​ប្រៀបធៀប​គ្នា​នឹង​ការលក់​ជ្រូក​ពេល​នេះ​សឹងតែ​ខុស​គ្នា​ពាក់កណ្តាល​ទៅហើយ រីឯ​អាហារ​ឬ​ចំណី​បំប៉ន​គ្រប់​ប្រភេទ​នៅ​តែ​តម្លៃ​ថ្លៃ​ដដែល​។​ចំណែក​កូន​ជ្រូក​ដែល​លក់​តាម​ផ្សារ​ឬ​ក្នុង​សំបុក​តាម​ផ្ទះ​ក៏​មាន​តម្លៃ​ខ្ពស់​មិន​ខុស​ពី​មុន​ឡើយ​។​គេ​បានឲ្យដឹង​ទៀត​ថា ឥឡូវនេះ​ជ្រូក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ត្រូវ​ក្រុម​ឈ្មួញ​សំរុក​ទិញ​ស្ទើ​គ្រប់កន្លែង ប៉ុន្តែ​មិន​ឲ្យ​តម្លៃ​លើសពី​៨០០០​រៀល​ក្នុង​១​គីឡូក្រាម​នោះឡើយ ហើយ​ពួកគាត់​ក៏​សុខចិត្ត​លក់​ដោយ​ពុំ​មាន​ចិត្ត​រារែក ព្រោះ​ខ្លាច​ថ្ងៃក្រោយ​ជ្រូក​រិត​តែ​ចុះថ្លៃ​បន្តទៀត​។​ពួកគាត់​បាន​បញ្ជាក់​ដូច​គ្នា​ថា បើ​ជ្រូក​រស់​ចុះថ្លៃ​តែ​ចំណី​បំប៉ន​កាន់តែ​ឡើងថ្លៃ​បែបនេះ​គឺ​សុខចិត្ត​លក់​ជ្រូក​នៅ​ជំ​ទើៗ​ប្រសើរ​ជាង បើ​ទុក​ចាំ​ឲ្យ​ធំ​ដល់​១០០​គីឡូក្រាម​ខ្លាចក្រែង​កាន់តែ​ខាត​ថវិកា​កាន់តែច្រើន ទើប​បបួល​គ្នា​លក់​ឲ្យអស់​ពី​ទ្រុង​តែម្តង​។​
ដោយសារ​តែ​តម្លៃ​ជ្រូក​រស់​កាន់តែ​ចុះថោក​ប៉ុន្តែ​ចំណី​បំប៉ន​បែ​ជា​ឡើងថ្លៃ​យ៉ាងនេះ ប្រជាពលរដ្ឋ​គ្រប់​តំបន់​ក្នុង​ខេត្ត​កំពត បាននិងកំពុង​ព្រួយ​បារ​ម្មណ៍​កាន់តែខ្លាំង ព្រោះ​ការចិញ្ចឹម​ជ្រូក​សព្វថ្ងៃ​បាន​ត្រឹមតែ​បាន​ប្រាក់​សម្រាប់​ទូទាត់​តែ​ថ្លៃ​ចំណី​របស់​វា ចំណែក​ប្រាក់ចំណេញ​គឺ​នៅ​សេសសល់​មិនបាន​១០%​ផង​៕​

Pig

មតិយោបល់