ព័ត៌មានជាតិ

ល្បែង​ជល់​មាន់​និង​អាប៉ោង​កំពុង​ដុះ​ស្លែ​ក្នុង​កាស៊ីណូ​ស្រុក​សំពៅ​លូន​

​បាត់ដំបង​: បើ​គេ​ចំណាយ​តែ​ប្រាក់​ចំនួន 50 បាត​នោះ​គេ​នឹង​បាន​សំបុត្រ​មួយ​សន្លឹក​ដើម្បី​ចូល​ទៅ​លេង​
​ឬ​ភ្នាល់​ដាក់​លុយ​យ៉ាង​សប្បាយ​ជាមួយនឹង​ល្បែង​ជល់​មាន់​និង​ល្បែង​អាប៉ោង​ដែល​គេ​បើក​ដោយ​ចំហរ​នៅ​ក្នុង​កាស៊ីណូ​យីហោ វ៉ា​ណា​ធៀន ហ្រេ្គ​ន​ដ៍​រី​ស​ត អិល​ធី​ឌី ដែល​ស្ថិតនៅ​ត្រង់​ផ្លូវបំបែក​ទៅ​ច្រក​តំបន់ភ្នំ​ដី​
​ក្នុងភូមិ​គីឡូ 13 ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយ​ការទិញ​សំបុត្រ​នេះ​ត្រូវ​ចូល​តាម​ច្រក​
​ទ្វារ​ខាងក្រោយ​ហើយ​ចង់​លេង​ជល់​មាន់​ក៏បាន ហើយ​ចង់​លេង​អាប៉ោង​ក៏បាន ពិសេស​បើ ចង់​លេង​
​ហ្គេម​បែប​ស្លុត​ម៉ាស៊ីន​ក៏​កាន់តែ​ប្រសើរ​ដែរ​ព្រោះ​វា​មាន​ទីតាំង​នៅ​ជាប់​គ្នា​. ។​
គួរបញ្ជាក់​ថា កន្លងមក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្លាប់​ចេញ​សារាចរ​ណែនាំ​មួយ​ដោយយោង​
​ទៅលើ​បទ​បញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ជំរាប​ដល់​បណ្តា​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មិន​អនុញ្ញាតិ​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​ជា​ដាច់ខាត បើ​កាស៊ីណូ​ណា​មិន​
​អនុវត្តន៍​តាម​សារាចរ​ណែនាំ​នេះ​ទេ ក្រសួង​មាន​សិទ្ធិ​ដក​ហូត​អាជ្ញាប័ណ្ណ​ដោយ​ធ្វើការ​ផ្អាក​អាជីវកម្ម​។​
ផ្ទុយទៅវិញ​គេ​សង្គេតឃើញ​ថា​កាស៊ីណូ​មួយ​កន្លែង​នៅក្នុង​ស្រុក​សំពៅ​លូន​ដែលមាន​
​យីហោ វ៉ា​ណា​ធៀន ហ្រេ្គ​ន​ដ៍​រី​ស​ត អិល​ធី​ឌី បាន​បើក​អោយ​ដំណើរការ​នូវ​ល្បែង​ជល់​មាន់​និង​អាប៉ោង​
​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ​ចូល​ទៅ​លេង​ប្រមាណ 90 % ក្រៅពី​នោះ​គឺជា​
​ជនជាតិ​ថៃ ហើយ​ក្នុង​មួយ​សប្តាហ៍​គេ​កំណត់​ថ្ងៃ​លេង​ចំនួន 3 ថ្ងៃ​គឺ​ថ្ងៃ​ច័ន្ទ ព្រហស្បតិ៍ និង​សុក្រ ដែល​
​ក្នុង​មួយ​ថ្ងៃៗ​មាន​ភ្ញៀវ​ខ្មែរ​ស្ទើរតែ​ទាំងស្រុង​ដោយ​សង្វៀនមាន​ចំនួន 3 គឺ​ធំ​មួ​យ​និង​តូច​ពីរ ហើយក៏​មាន​
​អាប៉ោង​មួយ​វង់​ផងដែរ​ដែល​គេ​បាន​ដាក់​តុ​យ៉ាង​វែង​ដូចជា​តុ​បាយ​សំរាប់​អោយ​ភ្ញៀវ​អង្គុយ​ចាក់​. ។​
បើ​តាម​ប្រភព​អ្នកលេង​ដែល​ភាគច្រើន​ទៅ​ពី​ខេត្ត​បាត់ដំបង​បាន​និយាយថា​នៅ​ទីនោះ​
​គឺ​លេង​ស្រួល​ដោយ​មិន​ភ័យ​នឹង​ប៉ូលីស​ចាប់​ឡើយ​ហើយ​ម្យ៉ាងទៀត​ពេល​ឈប់​លេង​ជល់​មាន់​បើ​
​ចង់​ចូល​ទៅ​ចាក់​ហ្គេម​ស្លុត​ម៉ាស៊ីន​ដែល​ស៊ី​សងលុយ​សុទ្ធ​ក៏​ងាយស្រួល​ដែរ​ព្រោះ​ទីតាំង​នេះ​វា​នៅ​ជិត​គ្នា​
​ហើយ​ទី​នេះ​គឺ​គេ​បើក​លែង​ស្ទើរតែ​ចង់​ដុះ​ស្លែ​ទៅហើយ​គ្មាន​អ្នកណា​ហ៊ាន​ក្អក​នោះទេ​. ។​
កាលពី​វេលា​ម៉ោង 9 និង 50 នាទី​នា​ព្រឹក​ថ្ងៃទី 11-11-14
​បុរស​ម្នាក់​ដែល​ជា​តំណាង​ក្រុមហ៊ុន វ៉ា​ណា​ធៀន បាន​ប្រើ​សំដី​ដ៏​អសុរ​ស​ថាអោយ​សំលឹង​មើល​នៅ​ទូទាំង​ប្រទេស​ផង​កុំអោយ​មើលឃើញ​តែ​កន្លែង​របស់​លោក​ពេក ដោយ​លោក​ទទួលស្គាល់ថា​ទីតាំង​របស់​លោក​ពិតជា​មាន​ខ្មែរ​លេង​មែន ប៉ុន្តែ​ពេល​ឮ​សំនួរ​ពាក់ព័ន្ធ​ទៅនឹង​សារាចរ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​
​និង​ហិរញ្ញវត្ថុ ព្រមទាំង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្រាប់តែ​តំណាង​ក្រុមហ៊ុន​នោះ​បិទ​ទូរស័ព្ទ​តែម្តង​។​
ពាក់ព័ន្ធ​ទៅនឹង​ការចាក់​ភ្នាល់​ក្នុង​ម្នាក់ៗ​ចាញ់ឈ្នះ​រាប់ពាន់​ដុល្លារ​លើ​មាន់​មួយគូៗ​គួរ​ណាស់​
​តែ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ជា​អ្នក​ចែងច្បាប់​នេះ​មេត្តា​ដាក់​កំលាំង​ចុះ​ពិនិត្យ​និង​អង្គេត​មើល​
​ដោយ​ចង់ដឹងថា​ហេតុអ្វី​បាន​ជា​កាស៊ីណូ​នេះ​មាន​ភាព​រឹងរូស​សោយ​មិន​ព្រម​អនុវត្តន៍​តាម​សារាចរ​
​ណែនាំ​បែប​នេះ​? ដើម្បី​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​ទាំង 9 ចំនុច​
​ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នេះ​តើ​ក្រសួង​នឹង​មាន​វិធានការ​បែប​ណា​ទៅ​វិញ​ព្រោះ​
​បច្ចុប្បន្ន​នៅតាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​គេ​បាន​លុបបំបាត់​ជា​បណ្តើរៗ​ហើយ​ដូច្នេះ​គួរតែ​ជៀសអោយផុត​
​នូវ​ពាក្យរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ដោយសារតែ​ក្រុមហ៊ុន​នេះ​មិន​គោរព​ច្បាប់​. ៕
V123

មតិយោបល់