ព័ត៌មានជាតិ

អាជីវករ​នៅ​តំបន់​ឃ្យុ​ង​យូ រិះគន់​អាជ្ញាធរ​ពាក់​ពន្ធ័​មានភាព​​មិន​ប្រក្រតី​ករណី​សន្តិសុខ​សណ្តាប់ធ្នាប់​

​ខេត្តសៀមរាប​៖ នៅ​តំបន់​ទេសចរណ៍​អង្គរ​ឃ្យុ​ង​យូ​នៃ​ខេត្ត​សៀមរាប​ត្រូវបាន​ពលរដ្ឋ​និង​អា​
​ជី​វករ​នាំគ្នា​រិះគន់​ទៅ​លើ​អាជ្ញាធរខេត្ត និង​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​ថា តូប​ដែល​គេ​ពុះ​លក់​ក្នុង​តម្លៃ​ពី​៥០០​ទៅ ៣០០០​ដុល្លា កាលពីពេល​កន្លង​ទៅ ត្រូវបាន​គេ​យកទៅ​ដាក់​ហោប៉ៅ​ចាយ​លេង​យ៉ាង​រំភើយ ហើយ​ទំនងជា​គ្មាន​បង់​ចូល​រដ្ឋ​នោះទេ ហើយ​បញ្ហា​ទទួល​បញ្ញើ​របស់​ពួក​គាត់​ក្នុង​តម្លៃ​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​ក្នុងចំណោម​ប្រមាណ​ជាង​៣០០​តូប​ដាក់ចូល​ហោប៉ៅ​របស់​ខ្លួន​ក្នុង​១​ខែៗ បែ​ជា​ដាក់​ឥ​វ៉ាន់​របស់​ពួកគាត់​ចោល​ហាលថ្ងៃ​ហាលភ្លៀង​មិន​មាន​កន្លែង​ទុកដាក់​ត្រឹមត្រូវ ធ្វើឲ្យ​មាន​ការខូចខាត​ទ្រព្យ​សម្បិត្ត​របស់​គាត់អ​ស់​មួយចំនួន ដោយ​គ្មាន​អ្នកយាម​ត្រឹមត្រូវ ។​
ប្រភព​ពី​អាជីវករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ ថា កន្លងមក​ពួកគាត់​បាន​នាំគ្នា​យក​រទេះ​ដែ​លដាក់​អីវ៉ាន់​ទាំងអស់​មាន​ចំនួន​ជាង​៣០០​រទេះ​ទៅ​ផ្ញើ​លោក​ប៉ូលិស​សណ្តាប់ធ្នាប់​ខេត្ត​ឈ្មោះ ម៉ុយ សុផល ជាច្រើន​ឆ្នាំ​មក​ហើយ​តាំងពី​ពេលដែល​ពួកគាត់​បាន​មក​លក់ដូ​រ​នៅ​តំបន់​ឃ្យុ​ង​យូ​នេះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ មិនដែល​ឃើញ​លោក​ម៉ុយ​សុផល​រក​ស្តង់​គ្រប ឬ រោង​ដាក់​ឲ្យ​ពួកគាត់​បាន​ត្រឹមត្រូវ​នោះ​ទេ​។ ប្រភព​ដដែល​បាន​បន្តទៀតថា រហូតមកដល់​បច្ចុប្បន្ន​នេះ​នៅតែ​ឃើញរ​ទេះ​របស់​ពួក​គាត់​នៅ​ហាលថ្ងៃ ហាលភ្លៀង​ដដែល​គ្មាន​ឃើញ លោក​ម៉ុយ សុផល នោះ​មក​អើតមើល​ការខុសត្រូវ​ទ្រព្យសម្បត្តិ​ពួក​គាត់​ឡើយ ហើយ ដល់​ខែ​មិនទាន់​ស្រួលបួល​ផង​ក៏​ឃើញ​មុខ​មក​ប្រមូល​លុយ មិនដឹង យកទៅ​ជូន មេ ឬ ដាក់​ចូល​ហោប៉ៅ​របស់ខ្លួន​ទេ ថែម​ទាំង​និយាយថា នាំគ្នា​ទុក​រទេះ​នៅ​ទី​នេះ​ទៅ​គ្មាន​អ្នកណា​មក​លួច​គោះ​ស្អី​ទេ ម៉ា​ទ្រព្យសម្បត្តិ​ក្នុងរ​ទេះ​ប៉ុណ្ណឹង​នោះ​។​ប្រភព​បាន​បន្ថែម​ទៀត​ថា ពួកគាត់​មាន​ការងឿងឆ្ងល់​ថា ការ​ពុះ​តូប​លក់​រាប់រយ កន្លែង​ដែល​ជា​ដី​របស់​រដ្ឋ តើ​អ្នក​ដែល​លក់​ដី​ទាំងនោះ​ឲ្យ​អាជីវករ តើ​មាន​បង់​ចំណូល​ចូល​រដ្ឋ​ខ្លះ​ដែរ​ឬទេ​? ឬ​ក៏​នាំគ្នា​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ស្ងាត់​បាត់ទៅហើយ កាលពី​ជំនាន់​អភិបាលខេត្ត​មុន​នោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ឮថា តូប​ទាំងនោះ​មិនមាន​អ្នកណា​ម្នាក់​ទទួល​ស្គាល់​ជា​កម្ម​សិទ្ធ​ដាច់​មុខ​នោះ​ទេ ព្រោះ​ជាក់ស្តែង​ដី​ទាំងនោះ​ជា​ដី​របស់​រដ្ឋ​ពិតៗ​។ ប្រភព​បាន​បន្ថែម​ទៀត​ថា ជា​រៀងរាល់ថ្ងៃ នៅ​តំបន់​ទេសចរណ៍​អង្គរ​
​ឃ្យុ​ង​យូ​នេះ​គេ​សង្កេតឃើញថា មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ តែងតែ​មក​កម្សាន្ត​លេង​នៅ​តំបន់​នេះ ប៉ុន្តែ​ហាក់​ពុំ​មាន​ភាពកក់ក្តៅ​ណាមួយ​ចំពោះ​ភ្ញៀវ​ទេសចរ​នោះទេ ព្រោះ​ជារឿយៗ​គេ​
​ឃើញ​មាន​ក្រុម​ក្មេង​អន្ត​ពាល ដេញ​កាប់​ចាក់​គ្នា​ដោយ​សេរី ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​
​មួយ​ចេញ​មុខ មក​ទប់ស្កាត់ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីនោះ ឲ្យមាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ឃើញ​មាន​តែ អ្នក​មក​ប្រមូល​លុយ ប៉ុណ្ណោះ​។​
​ ​តាម​សម្តី​របស់​លោក អៀង សុផល ជា​អ្នកដើរ​ប្រមូល​លុយ​នៅ​តំបន់​ឃ្យុ​ង​យូ ផ្នែកអនាម័យ និង​ភាស៊ី ព្រមទាំង​ដាក់​កម្លាំង​ឲ្យ​យាម​តូប​របស់​អាជីវករ រាល់ថ្ងៃ​បាន​ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១០​ខែវិច្ឆកា​ថា លោក​ទើប​នឹង មក​ប្រមូល ភាស៊ី​កាលពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៣​ប៉ុណ្ណោះ មិន​ដែល​មាន​អ្នកលក់ដូរ ឬ​អ្នក​ផ្ញើ​ឥ​វ៉ាន់​មានការ​អាក់អន់ចិត្ត​នោះទេ ព្រោះ​លោក​មាន​កន្លែង​ដាក់​ត្រឹមត្រូវ​មិនឲ្យ​ខូចខាត​របស់របរ​អាជីវក​រឡើយ ហើយ​ថែមទាំង​មាន​កិច្ចសន្យាធានា ចេញសង​ត្រឹមត្រូវ ទើប អាជីវករ ទាំងអស់​នៅ តំបន់​ឃ្យុ​ង​យូ​មួយចំនួន នោះ​គ្មាន​ការ​រង្គោះរង្គើ​ល​ឡើយ​។​
​ ​លោក​បន្តថា ចាប់​ពី​លោក​បាន ការអនុញ្ញាតិ ពី​សាលាក្រុង និង សាលាខេត្ត គឺ លោក​
​មាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់​របស់​សាលាក្រុង​ដែល​បាន​ដាក់​កំណត់​ឲ្យ​យក​ថ្លៃ​ភាស៊ី និង ថ្លៃ​យាម អីវ៉ាន់​របស់​អា​ជីករ ទើប​លោក​អាច​នៅ​ឈរជើង លើ​តំបន់​ឃ្យុ​ង​យូ នេះ​បាន​មកដល់​
​បច្ចុប្បន្ន​។​លោក​បញ្ជាក់​បន្ថែម​ទៀត​ថា មិន​ត្រឹមតែ​យាមកាម អីវ៉ាន់​របស់​អាជីវក​រ​នោះទេ ថែម​ទាំង​ប្រមូល​លុយ​ក្នុង​១​ខែៗ​បាន​ចំនួន​១៥​លាន​រៀល សម្រាប់​ការចំណាយ​ទៅឲ្យ​អាជ្ញាធរ​ខេត្ត​ដែល​មាន​លោក ប៊ុន ថា រិទ្ធ អភិបាលរង​ខេត្ត​ជា​អ្នកគ្រប់គ្រង ព្រមទាំង​សមត្ថកិច្ច និង អង្គភាព​ពាក់​ពន្ធ័​មួយ​ចំនួន ទៀត ជា​ពិសេស​ខាង​ប៉ូលិស សណ្តាប់ធ្នាប់​ខេត្ត​។
​ ​លោក អឿន ពៅ អភិបាលរង ក្រុង​សៀមរាប បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ វិច្ឆិកា​នេះ​ថា រឿង​នៅ​តំបន់​ឃ្យុ​ង​យូ លោក​ក៏​បាន​ដឹង​ដែរ តែ​លោក​បាន​ត្រឹមតែ​ថ្នាក់លើ​បញ្ជា​ឲ្យ​ចុះ​ទៅ​ម្តងម្កាល​ប៉ុណ្ណោះ ចំពោះ​រឿង​ការប្រមូល​លុយ ចូល​សាលាក្រុង និង​ការងារ​ផ្សេងៗ​ទៀត​លោក​មិន​បានដឹង​ទេ បើ​ចង់ដឹង​រឿង​ច្បាស់ ចាំ​សួរ​ទៅ​អភិបាល​ក្រុង​ស្តីទី​ទៅ ។​
​ ​ជុំវិញ​ករណី​សណ្ឋាប់ធ្នាប់ នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ មិនអាច​សុំ​ការពន្យល់​ពី​លោក ប៊ុន ថា​រិទ្ធ អភិបាលរង ទទួលបន្ទុក តំបន់​អង្គរ​ឃ្យុ​ង​យូ​បានទេ​នៅ​រសៀល​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ យ៉ាងនេះក្តី ពលរដ្ឋ​នៅ​តែ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន​ដូចជាៈ​ប្រមូល​លុយ​គ្រប់បែបយ៉ាង​ពី​តំបន់​នោះ ប៉ុន្តែ​បែ​ជា​ទុក​តំបន់​នោះ​ឲ្យមាន​ភាពអាណាធិបតេយ្យ​ដដែល​។​
​ នៅ​តំបន់​ទេសចរណ៍ អង្គរ​ឃ្យុ​ង​យូ កន្លងមក គឺ​ខាង​អាជ្ញាធរ​អប្សរា​ជា​អ្នកគ្រប់គ្រង​និង​ប្រមូល​លុយ ពី​អាជីវករ តែ​បច្ចុប្បន្ន គឺ​ខាង​សាលាខេត្ត​ជា​អ្នកគ្រប់គ្រង​ជំនួស​វិញ​ម្តង ៕

​ ​2014-11-12_073800

មតិយោបល់