ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ខ្យល់មូលសុងនិរតីមានឥទ្ធិពលមធ្យម និងប្រព័ន្ធសម្ពាធទាប ដែលអូសកាត់លើអាងទន្លេមេគង្គ បានថយចុះឥទ្ធិពល ហើយព្យុះទី១០ ឈ្មោះ LIONROCK បានធ្វើដំណើរទៅដល់ភាគខាងជើងឧបទ្វីបកូរ៉េ បានចុះខ្សោយឥទ្ធិពលមកជាសម្ពាធទាប។
ផ្អែកតាមការព្យាករណ៍អាកាសធាតុខាងលើ បានឲ្យដឹងថា ក្នុងព្រះរាជាណាចក្រកម្ពុជា តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់តិចតួចទៅបង្គួរ ចំណែកតំបន់វាលទំនាបវិញអាចនឹងមានភ្លៀងធ្លាក់តិចតួចទៅបង្គួរ តែផ្នែកមួយចំនួននៃបណ្ដាខេត្តជុំវិញបឹងទន្លេសាប អាចមានភ្លៀងធ្លាក់ច្រើន និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តមណ្ឌលគីរី៕

មតិយោបល់