ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វ​ង្ស​ ​ដារ៉ា​រ​ត​នា​ ​បេក្ខ​ជ​ន​​​ធ្លាក់​ពី​ ​T​h​e​ V​o​i​c​e​ ​Ca​m​b​o​d​i​a ​នៅ​តែ​​​ទទួ​ល​បា​ន​ការ​ចា​ប់​អារ​ម្ម​ណ៍​​​

​ភ្នំ​ពេញ​​​៖​ ​អតី​ត​បេ​ក្ខ​ជ​ន​​​ T​he Voice Cambodia លោក វង្ស ដារ៉ារតនា ​ដែលត្រូវបានគេសរសើរថា មាន​សំលេង​ច្រៀងបែប Rock​ ​ស្រែកខ្លាំង​ដូរ​​រាជសី បានធ្វើឲ្យប្រិយមិត្ត លើបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ សារជាថ្មីម្តងទៀតហើយ តាមរយៈការបង្ហើរសំនៀងដ៏ក្រអូនក្រអៅលើឆាកប្រគុំតន្ត្រីមួយ ។​
វង្ស ដារ៉ារតនា បានសរសេរលើហ្វេសប៊ុក ដោយភ្ជាប់មកជាមួយនឹងវីដេអូថា “To All Fan “ ដែលប្រែជាខ្មែរថា “សម្រាប់អ្នក​គាំទ្រ​ទាំងអស់” ។ ក្នុងនោះ ក៏ត្រូវបាន​អ្នកគាំទ្រ ចុច​ Like និង Share គ្រប់ៗគ្នា ដោយរួមទាំង​ អ្នកធ្លាក់ដូចគ្នាពីកម្មវិធី The Voice Cambodia លី សុខណេត ផងដែរ ។
វង្ស ដារ៉ារតនា ​ធ្លាប់បានសរសេរលើហ្វេសប៊ុក ក្រោយធ្លាក់ពី The Voice Cambodia ថា ​គាត់នឹងប្តេជ្ញា​ចិត្ត​ចេញចម្រៀង​ថ្មីដោយខ្លួនឯង ​ក្នុងអនាគតដ៏ខ្លី ៕
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ​៖

Vong Dararathana

មតិយោបល់